ព័ត៌មានជាតិ

កីឡាករ Paul Pogba ត្រូវបាន​គ្រូបង្វឹក​អ៊ីតាលី​សរសើរ​

​លោក Cesare Prandelli អ្នកដឹកនាំ​ឈុត​ធំ​របស់​អ៊ីតាលី ទៅកាន់ World Cup បាន​បង្ហាញ​ពី​អារម្មណ៍​របស់​លោក ជាមួយនឹង​កីឡាករ Paul Pogba របស់​បារាំង ដែល​ជា​ខ្សែបម្រើ​វ័យក្មេង​ដ៏​ល្អ​បំផុត លើ​ពិភពលោក បន្ទាប់ពី​ឃើញ​សកម្មភាព​លេង​របស់​កីឡាករ​រូបនេះ នៅ សេះ​បង្កង់ Juventus ។​

​កីឡាក​រវ័យ ២១ ឆ្នាំ ត្រូវបាន គ្រូបង្វឹក​ខាងលើ លើកឡើង​ពី​គុណសម្បត្តិ កាល​ពី​រដូវ​កាល​កន្លង​មក និង ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​បំផុត ក្នុង​ក្របខណ្ឌ Serie A របស់​អ៊ីតាលី ដែល​ជា​ជួយ​ឲ្យ Juventus លើ​កពាន ២ ដង​ជាប់​គ្នា​ក្នុង​លី​ក​។​

​លោក Prandelli បាន​ប្រាប់​ដល់ L’Equipe ថា កីឡាករ Pogba គឹជា​ខ្សែបម្រើ​ដ៏​ល្អ​បំផុត លើ​ពិភពលោក ដោយ​គាត់​អាច​លេង​ក្នុង​តួនាទី ជាច្រើន ដោយ​មាន​សមត្ថភាព និង​បច្ចេកទេស​ពិសេស ។​

​បញ្ជាក់​ផង​ដែរ​ថា Prandelli កំពុង​រៀបចំ​ក្រុម​របស់​ខ្លួន ទៅកាន់​ការប្រកួត ដណ្តើម​ពានរង្វាន់​ពិភពលោក ដោយ​ស្ថិតនៅ​ក្រុម D ខណៈ​ដែល Pogba បំពេញ​ភារៈកិច្ច​នៅ​ក្រុម E ៕
https://i1272.photobucket.com/albums/y389/domneng/3D/PaulPogba_zps8f707913.jpg

មតិយោបល់