ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន លក្ខិណា ត្រូវ​នាយ សុខ​គា បាញ់​ថា​មាត់​ស្ពេះ មិន​ស្អាត​ដូច​ឥឡូវ​

​ពិធី​ការិនី​វ័យ ក្មេង​ស្រស់​សោភា ដែល​តែងតែ​បង្ហាញ​វត្តមាន ក្នុង​កម្មវិធី​របស់​ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធីអិន ជាពិសេស​កម្មវិធី​ដែល​កំពុង​ពេញ និយម “​ផ្ទះ​លោក​តា ” ត្រូវបាន​មជ្ឈដ្ឋាន​អ្នកគាំទ្រ​សិល្បៈ ធ្វើការ​សរសើរ​ពី​ទេពកោសល្យ​របស់​នាង ក្នុង​ការសម្តែង និង​និយាយ​ក្នុង​ងារ​ជា​ពិធី​ការិនី ។​
https://i1272.photobucket.com/albums/y389/domneng/3D/Lek_zpsb8950c41.jpg
​លក្ខិណា គឺជា ពិធី​ការិនី​វ័យក្មេង ក្នុងចំណោម​ពិធី​ការិនី​ផ្សេងៗ ទៀត នៅ​ស៊ី​ធី​អិន និង ធៀប​ទៅនឹង​ពិធី​ការិនី​នៅ​បណ្តា​ស្ថានីយ៍ ក្មេងៗ​ដទៃ​ទៀត​នាង​ជា​អ្នក​ដែល​ជោគជ័យ បំផុត ក្នុយ​ចំណោម​ពួកគេ ។​
​ថន លក្ខិណា បើ​និយាយ​ពី​រឿង​ព្យុះ​ព័ត៌មាន ទាក់ទង​នឹង​រឿង អាស្រូវ ស្នេហា នាង​ហាក់ដូចជា​ខ្សត់ខ្សោយ ក្នុងចំណោម​តារា​ល្បីៗ តែ​អ្វី​ដែល​បណ្តាញសារព័ត៌មាន ចុះផ្សាយ បាញ់​នាង ជា​ញឹកញយ​នោះ​គឺ ទាក់ទង​ទៅនឹង សម្រស់​របស់​នាង តាំងពី​មុន​ចូល​សិល្បៈ និង​ក្រោយ ចូល​សិល្បៈ ។ ព័ត៌មាន​ដែល​ធ្វើឲ្យ នាង ក្តៅ​ចុង​ច្រមុះ កាលពី ឆ្នាំមុន នោះ គឺ ទាកទង នឹង​បបូរមាត់ របស់​នាង ដោយ​បណ្តាញ​ព័ត៌មាន ក្នុងស្រុក​នោះ បាន​ចុះផ្សាយ​ថា “​លក្ខិណា កែ​បបូរមាត់​ទាល់តែ​លែង​សម​នឹង​មុខ​” ន័យ​នេះ បាន​ធ្វើឲ្យ​នាង ក្តៅ​ចុង​ច្រមុះ ស្លឹកត្រចៀក​តែម្តង ប្រតិកម្ម​មិន​ឈប់ ។​

​ដោយឡែក វីដេអូ​ឃ្លិប​មួយ ដែល​នាយ សុខ​គា បង្ហាញ​វត្តមាន​នៅ កម្មវិធី ប៉ុស្តិ៍ ២៤ របស់​ស៊ី​អិន បាន​ច្រៀង ចា​ប៉ី រៀបរាប់ ពី​ជីវិត​ពិត​របស់​កញ្ញា ថន លក្ខិណា ដោយ រៀបរាប់​ពី​គ្រួសារ និង​ជីវិត​ចូល​សិល្បៈ ដោយ​ក្នុង​នោះ នាយ សុខ​គា ក៏​បាន​លើក​ពាក់​ឌឺដង​ក្នុង​ចា​ប៉ី របស់លោក ដោយ​ថា ឲ្យ ថន​លក្ខិណា ទាក់ទង​នឹង​ការប្រឡង​បវរកញ្ញា BS ត្រង់​ឃ្លា​ច្រៀង​ថា “​កាល​នោះ​លក្ខិណា​បបូរមាត់​ស្ពេះ មិន​ស្អាត​ចឹង​អី ” ដែល​ជា​ហេតុ​ធ្វើឲ្យ លក្ខិណា សើច ទាំង​អាកអន់ចិត្ត ក្នុង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់ ។ ពាក្យ បាញ់​ក្នុង​ចាប៉ី​របស់ នាយ សុខ​គា ជាក់​ណាស់ ធ្វើឲ្យ លក្ខិណា ទទួលស្គាល់​ថា​នាង​បាន​កែ​បបូរមាត់ និង ខ្ទង់​ច្រមុះ ដែល​ធ្វើឲ្យ​ទស្សនិកជន​ចាប់អារម្ម​ណ៍​យ៉ាងខ្លាំង ៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់