ព័ត៌មានជាតិ

នគរបាលបង្រ្កាបករណីលួច ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅស្រុកថ្មគោល

បាត់ដំបង: នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែបុស្សឆ្នាំឆ្លូវត្រី ស័កព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ចំណុចក្រុមទី២៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធី ឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី យ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ឈ្មោះ វីន ខាំឈីត ប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកំពង់អំពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងករណីលួចយក(ម៉ូតូ)និងនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វការស្រាវជ្រាវ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន៖
-ម៉ូតូ០១គ្រឿងម៉ាកហុងដាវេវ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AH-3859 ជារបស់ជនរងគ្រោះ។

សូមជម្រាបជូនថា នៅថ្ងៃកើតហេតុ វេលាម៉ោង ៨និង០០នាទីត្រង់ចំ ណុចខាងលើជនសង័្សយ បានធ្វើសកម្មភាពលួចយកម៉ូតូ ដែលមានភិនភាគខាងលើរបស់ជនរងគ្រោះឈ្មោះ ញួន សាង ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខណ:ពេលដែលជនរងគ្រោះជិះម៉ូតូនេះមកទុកនៅ មុខសាលារៀនអង់គ្លេសមួយកន្លែងនៅទីនោះ ហើយក្នុងពេលធ្វើសកម្ម ភាពភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ចាត់ការបន្តតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់