ព័ត៌មានជាតិ

៩ នាទី​ជិះទូក​កម្សាន្ត​មើល ចម្លាក់​អង្គរវត្ត​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ (Video Inside)

ខាង​ឧទ្យាន PortAventura របស់អេ​ស្ប៉ាញ បាន​ធ្វើឲ្យ ពិភពលោក ភ្ញាក់ផ្អើល ជាមួយនឹង សម្មិត​ផល​ថ្មី​របស់​ខ្លួន ប្រចាំឆ្នាំ ២០១៤ ដោយ​សាងសង់ ឧទ្យាន អង្គរ ដែល​យក​តាម​រចនាបទ​កម្ពុជា ដែល​ជា​រចនាសម្ព័ន្ធ​សាសនា និង​អរិយធម៌​ចំណាស់​ជាង​គេ​នៅ​តំបន់​អាស៊ី ។ ឧទ្យាន​អង្គរ​ដែល​លេច​មុខមាត់​នៅ អេ​ស្ប៉ាញ នេះដែរ សាងសង​លើ​ទំហំ​ផ្ទៃដី ១០៥០០ ម៉ែត្រក្រឡា ហើយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជា ១០ លាន​អឺរ៉ូ ។ អង្គរ – PortAventura គឺជា​ដែន​ឧទ្យាន​មួយ ដែល​កំពុង​ទាក់ទាញ​បំផុត​ពី​សំណាក់ អ្នក​ទេសចរណ៍​ចិន ទៅ​កាន់អេ​ស្ប៉ាញ ។ សម្រាប់​អ្នក​ដែល​ធ្វើដំណើ​ទៅកាន់ អង្គរ – PortAventura គឺ​អាច​ជិះទូក​លេង មើល​ចម្លាក់ អង្គរ ដែល​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​អរិយធម៌ មួយ​នេះ ដោយ​អម​សងខាង មាន គំរូ​ផ្ទះ​ប្រជាជន បែប​សម័យ​អង្គរ ដែល​កំពុង​ប្រកប​របរ​អាជីវកម្ម ចិញ្ចឹមជីវិត ។ សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​លើ​ទូក នេះ ត្រូវ​កំណត់​រយៈពេល តែ ៩ នាទី តែប៉ុណ្ណោះ ។​
https://i1272.photobucket.com/albums/y389/domneng/3D/Ang_zps7c8036a1.png
​នេះ​គឺជា​មោទនៈភាព មួយ​ដ៏​អស្ចារ្យ​បំផុត របស់​កម្ពុជា ដែល​អេ​ស្ប៉ាញ ចម្លង រចនាបទ​របស់ខ្លួន បង្ហាញ​ទៅ​កាន់​ពិភពលោក លើ​ឧទ្យាន​របស់​ពូកគេ ។​
​បញ្ជាក់​ផង​ដែរ​ថា ឧទ្យាន​នេះដែរ បើក​កាលពី​ថ្ងៃ​ទី ១១ ខែ មេសា កន្លងទៅនេះ ៕
​ទស្សនា​វិដេអូ​ឃ្លិប​ដូខាងក្រោម​នេះ​៖​

មតិយោបល់