ព័ត៌មានជាតិ

នគរបាល​ជាតិ​គ្រោង​បង្កើត​កាសែត​ជា​ភាសា​ខ្មែរ​ផ្ទាល់ខ្លួន​

​ភ្នំពេញ​៖ នគរបាលជាតិ មាន​គម្រោង​បង្កើត​កាសែត​ផ្ទាល់ខ្លួន​ជា​ជា​ភាសា​ខ្មែរ ដើម្បី​ផ្ដល់ព័ត៌មាន​ច្បាស់ការ​ស្ដី​ពី​សន្តិសុខ និង​បទល្មើស​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​សាធារណជន និង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ច្បាប់​ចរាច​រណ៍ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ហើយ​កាសែត​បែបនេះ​វា​មិនសូវ​មាន​ទេ​នៅ​តាម​ប្រទេស​មួយចំនួន​។​

​យោង​តាម​កាសែត​ខេ​ម​បូឌា ឌេ​លី បាន​ចុះផ្សាយ និង​ដកស្រង់​សម្ដី​របស់​ក​ឧត្តមសេនីយ៍ឯក គៀត ច័ន្ទ​ថា​រិទ្ធ ថា “​អង្គភាព​របស់​យើង​មាន​គម្រោង​បង្កើត​កាសែត​ផ្ទាល់ខ្លួន ប៉ុន្តែ​យើង​ចាំបាច់​ត្រូវតែ​មាន​ការអនុញ្ញាត​ជាមុន (​ត្រូវតែ​ទទួលបាន​ភ្លើង​ខៀវ​ពី​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ជាមុនសិន​)”​។​

​លោក គៀត ច័ន្ទ​ថា​រិទ្ធ បាន​បន្តទៀតថា “​វា​មិនមែន​ឥតគិតថ្លៃ​នោះទេ កាសែត​នេះ​នឹង​លក់​ដូច​កាសែត​ផ្សេងៗ​ដែរ ព្រោះ​យើង​ត្រូវ​ការរក​ប្រាក់​ចំណេញ​ដើម្បី​ដំណើរការ​កាសែត​”​។​

​គរ​បាល​ជាតិ​នឹង​ជ្រើសរើស​អ្នកកាសែត​អាជីព​ដើម្បី​គ្រប់គ្រង​កាសែត​នេះ ហើយ​រាយការណ៍​ព័ត៌មាន​ជា​មួយ​លោក អា​ត ប៊ុន​នី អ្នកយក​ព័ត៌មាន​ជាន់ខ្ពស់​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​ជា​អតីត​អ្នកយក​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាសែត​ដែល​នគរបាល​ជាតិ​គ្រោង​នឹង​បើក​នេះ គឺ​ចង់​បង្ហាញ​ព័ត៌មាន​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ការប្រើប្រាស់​គ្រឿងញៀន និង​ព័ត៌មាន​ផ្សេងៗ​មួយចំនួនទៀត ដែល​គ្មាន​បម្រើ​ដល់​បក្ស​នយោបាយ​នោះ​ទេ​៕​
il

មតិយោបល់