កំពង់ចាមៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ចាប់ពីវេលាម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ អគ្គិសនីកម្ពុជាចាម នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនៅ នៅប៉ុស្តិ៍ P57 ស្ថិតក្នុងភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
មូលហេតុ ដើម្បីឲ្យក្រុមហ៊ុន សាងសង់បណ្តាញតង់ស្យុងខ្ពស់ ២៣០ KV រុះរើធ្នើរទ្រខ្សែដែលបានសាងសង់ក្រោមគន្លងបណ្តាញបញ្ជូនរង ២២KV របស់អគ្គិសនីកំពង់ចាមវិញ។
ពលរដ្ឋនឹងមានអគ្គិសនីប្រើប្រាស់វិញ ក្រោយបញ្ចប់ការងារ ៕
មតិយោបល់