ព័ត៌មានជាតិ

ចិន​មាន​ឈ្មោះ​នៅ​លើ​គេ​បង្អស់ នៅក្នុង​បញ្ជី​របស់ អ​.​ស​.​ប ក្នុង​វិស័យ​ថាមពល កកើត​ឡើងវិញ​

​យោងតាម​ប្រភព​ទីភ្នាក់ងារ​សារព័ត៌មាន ស៊ីន​ហួរ​បាន​ផ្សាយ​ឲ្យដឹងថា តាម​លទ្ធផល​នៃ​របាយការណ៍​របស់​ពិភពលោក នៃ​បណ្តាញ​សកម្មភាព​សម្រាប់​ថាមពល កើតឡើង វិញ​សម្រាប់​សតវត្សរ៍​ទី​២១ REN21 ដែល​ត្រូវ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​កន្លងមកនេះ នោះ​បាន​ឱ្យ ដឹងថា ប្រទេស​ចិន​ស្ថិតនៅ​លើ​គេ​បង្អស់ នៅក្នុង​បញ្ជី​នៃ​ពួក​អ្នកវិនិយោគទុន​ធំៗ ក្នុង​វិស័យ​ថាមពល កកើត​ឡើងវិញ​។​

​សេចក្តីសន្និដ្ឋាន​សំខាន់ៗ​នៃ​របាយការណ៍ បាន​ត្រូវ​ដាក់​បង្ហាញ ហៀ​ប​ជិត​ដល់​ការបង្ហាញ​ជា​ផ្លូវការ នៃ​របាយការណ៍​ដ៏​ពេញលេញ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ​កន្លងមកនេះ នា​ឱកាស​នៃ​សន្និ សីទ​របស់ អ​.​ស​.​ប ស្តី​ពី​ថាមពល​យូរអង្វែង​សម្រាប់​ទាំងអស់គ្នា ។​

​តាម​ការ​សង្ខេប​របស់​របាយការណ៍​បានឱ្យដឹងថា នៅ​ចុង​ឆ្នាំង​២០១៣ ចិន​, ស​.​រ​.​អា​, ប្រ៊េ​ស៊ីល​, កាណាដា និង​អាល្លឺម៉ង់ នៅតែ​ជា​ប្រទេស​ដែល​មាន​សមត្ថភាព​ដ៏​ធំ​បំផុត​ក្នុង​ការបង្កើត ថាមពល​ក កើតឡើង​វិញ​សរុប ។​

​នា​ឱកាស​នៃ​សន្និសីទកាសែត​មួយ លោក គ្រីស្ទី​ន​លីន ដែលជា​លេខាធិការ​ប្រតិបត្តិ​របស់ REN21 នោះ បាន​គូសបញ្ជាក់ថា ” សមត្ថភាព​នៃ​ថាមពល​កកើត​ឡើងវិញ​របស់​ប្រទេស​ចិន ក្នុង​ឆ្នាំ ២០១៣ ជា​លើក​ដំបូង​បង្អស់​ហើយ បាន​យក​ឈ្នះ​សមត្ថភាព​របស់​ប្រទេស ផ្នែក​ឥន្ធនៈហ្វូស៊ីល ព្រមទាំង​សមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​ទៀតផង និង​ជា​គំរូ​មួយ​គួរឱ្យកត់សម្គាល់ នៃ​ភាព​លឿន រហ័ស ដែល​ប្រទេស​មួយ​អាច​ផ្លាស់ប្តូរ​នយោបាយ​ថាមពល​របស់ខ្លួន និង​ធ្វើឱ្យ​មាន​ការរីកចម្រើន យ៉ាង​ពិតប្រាកដ ក្នុង​ការអភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ ” ។​

“​ខ្ញុំ​គិតថា ប្រទេស​ទាំងនេះ​ក្នុង​ចំណោម​ពួកយើង​ទាំងអស់គ្នា ដែល​កំពុង​វិវត្ត នៅក្នុង​វិស័យ​នេះ មួយ​រយៈកាល​ចុងក្រោយ​នេះ គឺ​ពិតជា​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​មែនទែន​ដោយសារ​ភាពជឿនលឿន ដែល​សម្រេចបាន​ដោយ​ប្រទេស​ចិន ចំពោះ​រឿង​នេះ ” ៕​
https://i1272.photobucket.com/albums/y389/domneng/3D/iStock_000016699748Medium_zpsa6fa4769.jpg

មតិយោបល់