នៅថ្ងៃទី១០ មិថុនា ឆ្នាំ ២០១៤ ម្សិលមិញនេះ របបយោធាថៃ បានលុបចោលទាំងស្រុងនូវបម្រាមគោចរក្នុងខេត្តចំនួន ១៧ ហើយក៏ត្រូវលុបចោលមួយផ្នែកក្នុងខេត្ត ៣ផ្សេងទៀត ។ ទោះយ៉ាងណាបម្រាមគោចរនេះចាប់ពីពាក់កណ្តាលយប់ដល់ម៉ោង ៤ទៀបភ្លឺ នៅតែជាធរមានក្នុងទីក្រុងបាងកក។
របបយោធាថៃ បានលុបចោលបម្រាមគោចរនៅឯទីតាំងទេសចរណ៍ ១០កន្លែង ដូចជាប៉ាតាយ៉ា ភូកេត និងកោះសាមុយ និងបណ្តាព្រលានយន្តហោះ ព្រមទាំងបណ្តាច្រកទ្វារព្រំដែនរបស់ថៃនៅដំណើរការជាធម្មតា ក៏ដូចជាបណ្តាសហគ្រាស និងបណ្តាសេវាកម្មទាក់ទិននឹងទេសចរណ៍។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ឧសភា កន្លងមកនេះ កងទ័ពថៃបានធ្វើរដ្ឋប្រហារ និងបានដាក់បម្រាមគោចរ នៅទូទាំងប្រទេសក្រោយថ្ងៃរដ្ឋប្រហារ៕
មតិយោបល់