នៅសល់ប៉ុន្មានម៉ោងទៀត តែប៉ុណ្ណោះ ការប្រកួតបើកឆាករវាង ប្រេស៊ីល និង ក្រូអាត នឹងត្រូវធ្វើឡើង ពោលគឺវេលាម៉ោង ៣ និង ០០ នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី ១៣ ខែ មិថុនា តែម្តង ។ ការទន្ទងរងចាំ ដោយសំលៀងភ្នែក អ៊ុតលទ្ធផល ការប្រកួតរវាងម្ចាស់ផ្ទះ និងភ្ញៀវនេះ ពិតជាកក្រើក ។
សម្រាប់គូនេះការព្យាករណ៍ភាគចច្រើន ថា ប្រេស៊ីល ជាក់ណាស់ នឹងឈ្នះនៅរាត្រីនេះ ព្រោះថា ខ្លួនជាម្ចាស់ផ្ទះផង បើកឆាកភ្លាម ចាញ់ភ្លែត ម៉េចនឹងត្រូវ ខណៈដែលជួបក្រុមតំណាងប្រទេសរាងអន់ទៀតនោះ ។ ពំនោលនេះ ពិតជាត្រឹមត្រូវ ក៏ប៉ុន្តែខុស សម្រាប់អ្នកភ្នាល់លើអនឡាញទៅវិញ ព្រោះថាប្រវត្តិរបស់ក្រូអាតមិនធម្មតានោះទេ ដោយការប្រកួតជាមួយនឹងប្រេស៊ីល នៅឆ្នាំ ២០០៦ ប្រេស៊ីល ឈ្នះទាំងព្រលឹងចុងសក់ ដោយលទ្ធផល ១ – ០ ខណៈដែលក្រូអាតធ្វើព្យុះភ្លើងផ្គរ ម្តងម្កាលនោះ ។ លទ្ធផល ព្យាករណ៍ភាគច្រើន ថា ប្រេស៊ីល ស៊ី ២ – ០ បើសិនជាដូចការព្យាករណ៍នេះ លទ្ធផល ដែលត 1.5 របស់ម្ចាស់ផ្ទះ ទៅលើក្រូអាត នឹងធ្វើឲ្យអ្នកលេងភ្នាល់សប្បាយចិត្ត ក៏ប៉ុន្តែផ្ទុយទៅវិញ បើធៀបនឹងលទ្ធផល កាលពីឆ្នាំ ២០០៦ ស៊ី ១ – ០ លទ្ធផលនេះ អ្នកភ្នាល់ ពិតជាស្ពឹកមុខ ហើយ ។ តែទោះជាយ៉ាងណា យើងសូមព្យាករណ៍ លទ្ធផល ២ ទុក មុន នោះគឺ ប្រេស៊ីល ឈ្នះ ១ – ០ និង លទ្ធផល ព្យាករណ៍ទី ២ គឺ ២ – ១ ។
នេះគ្រាន់តែជាការព្យាករណ៍ទុកតែប៉ុណ្ណោះ ។
សូមបញ្ចាក់ផងដែរថា ការភ្នាល់បាល់ និងល្បែងស៊ីសងជាអំពើខុសច្បាប់ ដែលខាងច្បាប់បានកំណត់ ដូច្នេះ ក្នុងអំឡុងពេល World Cup នេះ សមត្ថកិច្ចកំពុងដុតដៃ ដុតជើង ការពារ និងហាមប្រាមទិដ្ឋភាព ភ្នាល់បាល់ នេះ ៕
មតិយោបល់