ព័ត៌មានជាតិ

ចិន​ចាប់​បាន​កាមេរ៉ា​បង្កប់​នៅក្នុង​ឧបករណ៍​ផ្សេងៗ នា​ពេល​ប្រឡង​មហាវិទ្យាល័យ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​

សិស្ស​រាប់លាន​នាក់​នៅ​ទូទៅ​ប្រទេស​ចិន​បាន​ចូល​ប្រឡង​ថ្នាក់​មហា​វិទ្យា​ជាតិ​ប្រចាំឆ្នាំ ហើយ​ជា​រៀងរាល់​ឆ្នាំ​គឺ​តែងតែ​ទទួលបាន​សិស្ស​ល្អ និង​សិស្ស​អាក្រក់​។​​ការប្រឡង​ថ្នាក់ជាតិ​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា តឹងរឹង​បំផុត ព្រោះថា​រដ្ឋាភិបាល​ចិន​បាន​យកចិត្តទុកដាក់​ទៅលើ​គុណភាព និង​សមត្ថភាព​របស់​សិស្ស ដោយ​ក្នុង​មួយឆ្នាំៗ មាន​សិស្ស​ជាច្រើន​នាក់​បាន​ធ្លាក់​សម្រាប់​ការប្រឡង​នេះ​។​

​នៅក្នុង​ពេល​ប្រឡង​សិស្ស​ជា​ច្រើន​បាន​លួច​មើលប្រូ​យ៉ុង ដែល​ដាក់​ជាប់​ខ្លួន ប៉ុន្តែ​ត្រូវបាន​អ្នកត្រួតពិនិត្យ​នៃ​ការប្រឡង​ដកហូត និង​បញ្ឈប់​ការប្រឡង ដូច្នេះហើយ​ទើប​សិស្ស​មួយចំនួន​បាន​ច្នៃ​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ថ្មី​ដែល​អាច​ថត​យក​សំណួរ និង​ផ្ញើ​ចេញ​ទៅ​ក្រៅ​ដើម្បី​ទទួលបាន​ចម្លើយ​។​

​ជាក់ស្ដែង​នៅ​ឆ្នាំនេះ មាន​ឧបករណ៍​មួយចំនួន​ត្រូវបាន​ដកហូត​ពី​សិស្ស​ខណៈពេល​កំពុង​ប្រឡង និង​មុន​ពេល​ប្រឡង ដោយ​ឧបករណ៍​ទាំងនោះ​បាន​បំពាក់​នូវ​កាមេរ៉ា ដើម្បី​ថត​យក​សំណួរ​។ យោង​តាម​អាជ្ញាធរ​បានឲ្យដឹងថា នៅក្នុង​ឆ្នាំនេះ មាន​កាមេរ៉ា​ដែល​លួច​ដាក់​បង្កប់​នៅក្នុងវែន​តា ដែល​ធ្វើ​ការបញ្ជា​ពី​កាក់​(​លុយ​)​ពិសេស​មួយ ដែល​អាច​ថត​សំណួរ និង​ផ្ញើ​ចេញ​ទៅ​ក្រៅ​។ លើសពីនេះ នៅ​មាន​កាមេរ៉ា​ដែល​លាក់ទុក​នៅក្នុង​ប៊ិច និង​ដប​ទឹក ចំណែក​មួយវិញទៀត គឺ​ឧបករណ៍​ថត​សំឡេង​ដែល​បង្កប់​ទុក​នៅ​ក្នុង​កាបូប​លុយ ជាមួយនឹង​ឧបករណ៍​ពាក់​នៅ​នឹង​ត្រចៀក​។​

​ប៉ូលិស​បាន​បញ្ជាក់ថា នេះ​គឺជា​ការច្នៃប្រឌិត​ថ្មី សម្រាប់​សម័យកាល​ប្រឡង​ឆ្នាំនេះ ប៉ុន្តែ​បើ​ទោះជា​យ៉ាងនេះ​ក្ដី ក៏​មិន​អាច​លាក់បាំង​ពី​ភ្នែក​របស់​អ្នកត្រួតពិនិត្យ​បានដែរ​។​
​ងាក​មក​ប្រទេស​កម្ពុជា​យើង​វិញ ក្រ​សូង​អប់រំ យុវជន និង​កីឡា បានប្រកាស​រឹតបន្ដឹង​ការប្រឡង​ថ្នាក់​ទី​១២​សម្រាប់​សម័យកាល​ឆ្នាំ ២០១៤ សេចក្ដីប្រកាស​នេះ​បាន​ធ្វើ​ឲ្យ​សិស្ស​មួយចំនួន​ដែល​មិន​មាន​ចំណេះដឹង​ច្បាស់លាស់ មាន​ការព្រួយបារម្ភ ដោយ​ខ្លាច​មិន​អាច​លួច​មើលប្រូ​យ៉ុង​បាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​សម័យ​ប្រឡង​ឆ្នាំ ២០១៣ វិញ្ញាសារ​ប្រឡង​ភាគច្រើន​ត្រូវបាន​បែកធ្លាយ ពេញ​បណ្ដាញ​សង្គម Facebook ដូច្នេះ​មានន័យថា ពេល​ប្រឡង​គឺ​សិស្ស​អាច​ប្រើ​អ៊ី​ន​ធើ​ណែ​ត​តាមរយៈ​ទូរស័ព្ទ​ដៃ​បាន តើ​ចំណុច​នេះ ក្រសួង​អប់រំ មាន​បានដឹង​ដែរ​ឬទេ​? តើ​ឆ្នាំ​នេះ វិញ្ញាសារ​ប្រឡង អាច​នឹង​បែកធ្លាយ​ដូច​ឆ្នាំ​មុន​ដែរ​អត់​?​
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Chinaexame6_zps927b5cb5.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Chinaexame3_zpsf18ce015.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Chinaexame2_zps3df6ff8a.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Chinaexame1_zps0965284e.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Chinaexame5_zpsda1a0104.jpg
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Chinaexame4_zps5b223249.jpg

មតិយោបល់