ផ្ទះ ព័ត៌មានជាតិ លួចដែកអស់ជាច្...

លួចដែកអស់ជាច្រើនពីផ្ទះយោធា បានហើយតែជាប់ដដែល

0

កណ្តាល: ករណី អំពើលួច ដែក កើតហេតុថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ៣០ នាទី រំលងអធ្រាត្រ នៅចំណុចភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០១ នាក់ស្រី ឈ្មោះ វ៉ាត ផល្លា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរយោធា នៅភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន ០៣ នាក់ប្រុស
១-ឈ្មោះ ហ៊ុល រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិស្វាយឧត្ដម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មេក្លោង ឃាត់ខ្លួន)។
២-ឈ្មោះ ឈួន វ៉ាន់ឌី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣-ឈ្មោះ ណុច ចាន់វិនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិកាកាប សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
សម្ភារបាត់បង់រួមមាន៖
1-ដែកទីបជ្រុងចំនួន១២ដើម ។
2-ដែកថ្នាំងអំពៅចំនួន០៧ដើម ។
3-ដែករនាំងបង្អួចចំនួន០៣ផ្ទាំង ។
4-ដែកលួសសំណាញ់ចំនួន០១ដុំ ។
5-ជណ្តេីរដេរ៉ាចំនួន០១ ។
+វត្ថុតាងចាប់យករួមមាន៖
1-ដែកទីបជ្រុងចំនួន១២ដើម ។
2-ដែកថ្នាំងអំពៅចំនួន០៧ដើម ។
3-ដែករនាំងបង្អួចចំនួន០៣ផ្ទាំង ។
4-ដែកលួសសំណាញ់ចំនួន០១ដុំ ។
5-ជណ្តេីរដេរ៉ាចំនួន០១
6-ម៉ូតូសណ្ដោងរឺម៉កចំនួន០១គ្រឿង (ជារបស់ជនសង្ស័យ)។

នៅមុនពេលកើតហេតុកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជបានសហការណ៍ជាមួយកម្លាំងប្រជាការពារហើយចេញល្បាតនៅតាមភូមិសាស្រ្ដ ពេលល្បាតដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យនិងបក្ខពួកមានគ្នាបីនាក់កំពុងតែលើកដែកដាក់រឺម៉ក ហើយកម្លាំងប៉ុស្ដិ៍បានហៅជនសង្ស័យទាំងបីនាក់ដើម្បីសួរនាំ ទើបជនសង្ស័យឈ្មោះ ហ៊ុល រស្មី បានសារភាពថាដែកនៅលើរឺម៉កទាំងអស់នោះខ្លួននិងបក្ខពួកបានធ្វើសកម្មភាពលួចចេញពីកន្លែងកើតហេតុ។ ពេលនោះសមត្ថកិច្ចបានទាក់ទងនិងជូនព័ត៌មានទៅជនរងគ្រោះជាម្ចាស់ការដ្ឋានដើម្បីមកដាក់ពាក្យបណ្ដឹង។
-រហូតដល់ម៉ោង០៩នឹង៣០នាទីព្រឹកទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេជ។
-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

 

មតិយោបល់