ព័ត៌មានជាតិ

ករណីម៉ូតូបុកម៉ូតូក្នុងដំណើរច្រាសទិសគ្នា បណ្តាលឲ្យស្លាប់បុរសម្នាក់

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃយប់ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩:១០នាទី នៅលើផ្លូវកៅស៊ូលេខ១៥៣A ចន្លោះ kmលេខ ២-៣ ចំណុចមុខការ៉ាស់សាំងរបស់ឈ្មោះ សុង សហកា ស្ថិតក្នុងភូមិជារ៉ៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០១គ្រឿង ម៉ាក SCOOPY ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង ១A -៥៣០៦
បើកបរដោយឈ្មោះ ឆន សុវណ្ណឌឿន ភេទប្រុស អាយុ២៧ឆ្នាំ (ជនជាតិខ្មែរ) រស់នៅភូមិ ដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ បើកបរក្នុងទិសដៅ ពីលិចទៅកើត ។

លុះមកដល់ចំណុចខាងលើក៏បានរេចង្កូតបុកម៉ូតូ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១I-១១១៤ ក្នុង
ដំណើរច្រាសទិសគ្នាបណ្តាលអោយស្លាប់ បុរសម្នាក់ ឈ្មោះ ឆន សុវណ្ណឌឿន ភេទប្រុស អាយុ២៧ឆ្នាំ (ជនជាតិខ្មែរ) រស់នៅភូមិ ដំណាក់កី ឃុំជើងគ្រាវ ស្រុក រលាប្អៀរ (អ្នកបើកបរម៉ូតូ ម៉ាកស្កុបពី ) ស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងបុរសម្នាក់របួសធ្ងន់ ឈ្មោះ សុខ រតនា ភេទប្រុស អាយុ២៥ឆ្នាំ(ជនជាតិខ្មែរ) រស់នៅភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (អ្នកបើបរម៉ូតូ HONDA C125) និងខូចខាតម៉ូតូ0២គ្រឿង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែង និងបានការពារកន្លែងកើតហេតុ ព្រមទាំងប្រមូលវត្ថុតាងមករក្សាទុក នៅអធិការដ្ឋានគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់