ព័ត៌មានជាតិ

សេ​ច​ក្ដីព្រាង​ច្បាប់​ចំ​នួ​ន​៣​ដែ​ល​ពា​ក់​ព័​​ន្ធនឹ​ង​ប្រព័​ន្ធយុ​ត្តិធ​ម៌​ ​ត្រូវ​បា​ន​ព្រឹទ្ធស​ភា​ពិ​និ​ត្យ និ​ង​កំ​ពុ​ង​​ឲ្យយោ​ប​ល់​

យោងសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្ដីពី ការ​​រៀបចំអង្គការតុលាការ ​មានគោលបំណងធានាឯករាជ្យភាព
នៃអំណាចតុលាការ ធានា​រក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ធានាឲ្យមានកិច្ចដំណើរការល្អរបស់​អង្គការតុលាការ និងអង្គការអយ្យការ លើកកម្ពស់សេវាសាធារណៈឲ្យមានប្រសិទ្ធភាព និង​ឆាប់រហ័ស ធានាក្នុងការផ្ដល់ភាពយុត្តិធម៌លើរឿងក្ដីគ្រប់ប្រភេទ បង្កើនជំនឿទុកចិត្តពីប្រជា​ពល​​​​​​​រដ្ឋ និងជាយុទ្ធសាស្ត្រកែទម្រង់ ប្រព័ន្ធច្បាប់ និងតុលាការមិនអាចខ្វះបានដល់ការចូល​រួម​យ៉ាង​សំខាន់ក្នុងការកសាងប្រទេសជាតិឲ្យរឹងមាំ ផ្នែកយុត្តិធម៌ ធានាឲ្យមាននីតិរដ្ឋ លទ្ធិប្រជា​ធិប​តេយ្យ ការពារសិទ្ធិមនុស្ស និងប្រឆាំងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងរួមចំណែក ជួយ​ពង្រឹង​សុវត្ថិភាពសង្គម ។

សេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញាមាន​គោល​បំណងធានាឯករាជ្យនៃ អំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​​កម្ពុជា និងមាន វិសាលភាពអនុវត្តន៍ចំពោះតែចៅក្រម និងព្រះរាជអាជ្ញា ទូទាំងព្រះរាជាណា ចក្រ​កម្ពុ​ជា លើកលែងតែមានច្បាប់ដោយឡែក កំណត់ផ្សេងពីនេះ និងជាប្រយោជន៍ក្នុងការ ប្រតិបត្តិ​មុខងាររបស់ខ្លួនប្រកបដោយឯករាជ្យភាព អព្យាក្រឹតភាព និងផ្ដល់យុត្តិធម៌ជូន ប្រជា ពលរដ្ឋគ្រប់ៗ​គ្នា ។

សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃឧត្ដមក្រុមប្រឹក្សា នៃអង្គចៅក្រម មាន​គោលបំណង បង្កើត និងកំណត់ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុម ប្រឹក្សានៃ​អង្គ​ចៅ​ក្រម ក្នុងបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យ នៃអំណាចតុលាការ ស្របតាមរដ្ឋ​ធម្មនុញ្ញ​​​នៃព្រះរាជាណាចក្រកម្ពុជា និងសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រង ស្ថាប័នតុលា​ការ ដើម្បីធានានូវប្រសិទ្ធភាពពិតប្រាកដនៃការងារកែទម្រង់លើវិស័យ យុត្តិធម៌ ដែលមិនអាច​ខ្វះ​បាន៕
https://i1272.photobucket.com/albums/y389/domneng/123_zps773cab2d.jpg

មតិយោបល់