ការគេចវេសពន្ធនៅអឺរ៉ុបគឺជារឿងសំខាន់ ដែលក្រុមហ៊ុនធំៗមួយចំនួនតែងតាំងរកវិធីសាស្ត្រកាត់បន្ធូបន្ថយពន្ធ ប៉ុន្តែនៅតែមិនអាចគេចផុតពីការតាមដានដដែល។ថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានប្រកាសថា មានក្រុមហ៊ុនមួយចំនួនបានគេចវេសពីការបង់ពន្ធ ហើយខ្លួនគ្រោងនឹងធ្វើការស៊ើបអង្កេត។
គណៈកម្មការអឺរ៉ុប បានថ្លែងថាឲ្យដឹងទៀតថា ក្រុមហ៊ុនដែលត្រូវធ្វើការស៊ើបអង្កេត និងហៅមកសួរនាំមុនគេនោះគឺមានក្រុមហ៊ុន Apple និងដៃគូចែកចាយនៅក្នុងប្រទេសអៀកឡង់ ហាងកាហ្វេ Starbucks ដែលមានទីតាំងនៅក្នុងប្រទេសហូល្លង់ និងក្រុមហ៊ុនមួយចំនួនទៀត។ក្រុមហ៊ុនមួយចំនួនកំពុងប្រើយុទ្ធសាស្ត្រការធ្វើផែនការពន្ធដើម្បីកាត់បន្ថយបន្ទុកពន្ធលើពិភពលោករបស់ពួកគេ។
ពាក់ព័ន្ធនឹងបញ្ហានេះ គេហទំព័រ Apple Insider បានចុះផ្សាយថា ខ្លួនមិនត្រូវបានស្ថិតក្រោមការស៊ើបអង្កេតរឿងគេចពន្ធនោះទេ៕
https://i1272.photobucket.com/albums/y389/domneng/apple_zps274531df.jpg
មតិយោបល់