ព័ត៌មានជាតិ

បាត់កូនស្រីមិនឃើញមកផ្ទះនាំគ្នាដើររកស្រាប់តែឃើញស្លាប់ក្នុងទឹកប្រឡាយ

កណ្តាល: ភ្ញាកើផ្អើលប្រទះឃើញសាកសពក្មេងស្រីម្នាក់ស្លាប់អណ្តែតទឹកនៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣៥នាទីនៅត្រង់
ចំណុចភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
តាមសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះ មានចំនួន ០១នាក់
ឈ្មោះ គឹម សូរិយា ភេទ ស្រី អាយុ ០៨ ឆ្នាំ ។
សមត្ថកិច្ចបានបន្តថានៅមុនពេលកើតហេតុ
ខាងលើម្តាយជនរងគ្រោះបានបាត់កូនស្រីឈ្មោះគឹម សូរិយា ក៏បានដើររកតាមផ្លូវនឹងផ្ទះបងប្អូនតែរកពុំឃើញហើយក៌បន្តរកតាមប្រឡាយវាលស្រែស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក​ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចម្ងាយពីភូមិប្រហែល២៥០ម៉ែត្របានប្រទះឃើញក្រមានៅមាត់ប្រឡាយមានកាសង្ស័យថាជាក្រមារបស់កូនស្រីខ្លួនក៏ចុះទៅរាវ ប្រទះឃើញកូនស្រីរបស់ខ្លួនពិតជាលង់ទឹក
ក្នុងប្រឡាយពិតប្រាកដមែនក៏ស្រង់បីយកមកផ្ទះពេលយកកូនមកដល់ផ្ទះមានការសង្ស័យថាកូនខ្លួនមិនទាន់ស្លាប់បានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ គ្រូពេទ្យបានពិនិត្យថាឈ្មោះ គឹម សូរិយា ពិតជាបានស្លាប់ពិតប្រាកដមែន ក្រោយមកគ្រូពេទ្យបានប្រគល់សពឱ្យសាច់ញាតិយកមកផ្ទះដោយដឹកតាមឡានពេទ្យត្រឡប់មកផ្ទះ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៏បន្ទាយដែកបានសហការជាមួយជំនាញពិនិត្យសាកសពឃើញថាកុមារីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ក្រោយពេលពិនិត្យចប់ក៏បានប្រគល់សពកុមារីរងគ្រោះឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់