ព័ត៌មានជាតិ

បង្ក្រាប​ល្បែង​បៀរ​ប៉ះចំ​អតីត​ថៅកែ​គ្រញូង​និង​មេព្រៃ​សំបូរ​លុយ​

​ខេត្ត​កំពង់ចាម​៖ លោក​ឧត្តមសេនីយ៏ត្រី បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ចេញ​វិធាន​ក្តៅគគុក​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ដោយ​បាន​ចុះ​បង្ក្រាប​កន្លែង​លេង​បាល់ទះ បង្កប់​ល្បែងស៊ីសង​បៀ​រ​​ដាក់​លុយ​ធំៗ របស់​អតីត​ថៅកែ​ឈើ​គ្រញូង ឈ្មោះ លី ឈុន​អ៊ូ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ នៅ​ភូមិ​ទី​៨សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​វេលា ម៉ោង​២ និង​៤០​នាទី​រសៀល​ថ្ងៃទី​១៤ មិថុនា ២០១៤ ដោយ​ឃាត់​អ្នកញៀន​ល្បែង​បាន​ចំនួន​៣​នាក់ ក្នុងនោះ​មាន​មន្ត្រីរដ្ឋបាល​ព្រៃ​ឈើ​កំពង់ចាម​ម្នាក់​ផង​ដែរ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ ។

​លោក​វរ​សេ​នីយ៏ទោ ចាន់ ហោ នាយរង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត ប្រាប់ឲ្យដឹង​ថាៈ ចំពោះ​​បុរស​ចំនួន​៣​នាក់ ដែល​ត្រូវបាន​កម្លាំង​នគរបាល​អន្តរា​គម​ន៏​ខេត្ត ចុះ​ទៅ​ឃាត់​នោះ​មានៈ ១-​ម្ចាស់ផ្ទះ​(​ឈុន អ៊ូ ) ២-​ឈ្មោះ តូ​យ ចាន់​ផល ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​ទី​៥ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ៣- ឈ្មោះ យិន សា​អែម អាយុ ៣៩ ឆ្នាំ នៅ​ភូមិ​អូរ​តា​នៅ ឃុំ​មៀន ស្រុក​ព្រៃឈរ ដកហូត​បាន​ទូរស័ព្ទ​ចំនួន​២​គ្រឿង បៀ​រ​១​ហ៊ូ​ផងដែរ ។​

​លោក​វរ​សេ​នីយ៏ទោ ចាន់ ហោ នាយរង​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត ប្រាប់​បន្ត​ថា​មុន​នឹង​ស​ម​ត្ថ​កិច្ច​ឈានទៅដល់​ការបង្ក្រាប ក្រសោប​បាន​អតីត​ថៅកែ​ឈើ​គ្រញូង​ខាងលើនេះ គឺ​មាន​ប្រជា​ពល​​រដ្ឋ​បាន​ចូលទៅ​មើល​គេ​លេង​បាល់ទះ ក្នុង​បរិវេណ​ក្រោយ​ផ្ទះ​ជួល ក៏​ស្រាប់តែ​ក្នុង​បន្ទប់​មួយ​មាន​លេង​ល្បែងស៊ីសង​បៀរ​ដាក់​លុយ​ធំៗ ។ គ្រា​នោះ​អ្នកមើល​រូបនោះ​បាន​ចេញ​មក​ក្រៅ រាយ​ការណ៏​តាមទៅ​លោក​ឧត្តមសេនីយ៏ត្រី បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ជា​បន្ទាន់ ហើយក៏​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជាបន្ទាន់ ដោយ​មាន​លោក​រៀល សុ​ភិន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ចុះទៅ​ផងដែរ ។

លោក​ថា​ក្នុង​ពេល​ចុះ​ទៅ​នោះ​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់ ក្នុងចំណោម​៤​នាក់​បាន​រត់គេចខ្លួន​ទាន់​​ពេលវេលា​គេច​ទៅ​ក្រៅ​បាត់ ក្រសោប​បានតែ​ចំនួន​៣​នាក់ មាន​ម្ចាស់​កន្លែង​ជួល​នេះ​ក៏​លេង​ដែរ ។​លោក​វរ​សេ​នីយ៏ទោ ចាន់ ហោ បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​ក្តៅគគុក​របស់​លោក​ស្នងកា​រ​នគរបាល​ខេត្ត​ដែល​ត្រូវបាន​ធ្វើឡើង​ចំនួន​២​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ប្រៀប​បាន​ដូច​ភ្លៀង​រលឹម​ព្រោះ​នេះ​ជា​រដូវ​ល្បែង​ភ្នា​ល់​បាល់ World cup ផង ។ ត្រូវតែ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា ដើម្បី​រក្សា​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​​ទាំង​៩​ចំនុច លោក​ថា​ការបង្ក្រាប​ខាងលើនេះ ប៉ះ​ចំ​អតីត​ថៅកែ​ឈើ​គ្រញូង ឈ្មោះ លី ឈុន​អ៊ូ តែម្តង​។​ក្រុម​អ្នក​ញៀន​ល្បែង​ទាំង​៣​នាក់ កំពុង​តែ​ស្ថិតនៅ បន្ទប់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​សមត្ថ​កិច្ច​កំពុងតែ​សួរនាំ បំពេញ​បែបបទ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់ ៕
https://i1272.photobucket.com/albums/y389/domneng/3D/Employer3_zps767fd681.png
https://i1272.photobucket.com/albums/y389/domneng/3D/Employer1_zps17f4ecd8.png
https://i1272.photobucket.com/albums/y389/domneng/3D/Employer2_zpsbee26ee9.png

មតិយោបល់