ព័ត៌មានជាតិ

ដើរ​វ៉ៃ​សា​រ៉ា​ស្បែកជើង​រកលុយ​មិន​បាន​បែកគំនិត​ឡើង​លួច​ទូរស័ព្ទ​ដៃ​ក្នុង​ផ្ទះ​គេ​ត្រូវ​ម្ចាស់ផ្ទះ​ចាប់បាន​វាយ​ឡើង​ដំណំ​

​ភ្នំពេញ​៖ យុវជន​ជា​នាក់​ដែល​ប្រកប​មុខរបរ​ដើរ​វ៉ៃ​សា​រ៉ា​ស្បែកជើង​ដែល​រកលុយ​មិនសូវ​បាន ហើយ​បែកគំនិត ឡើង​ទៅ​លួច​ទូរស័ព្ទ​ដៃ​នៅក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវបាន​ម្ចាស់ផ្ទះ ឡោមព័ទ្ឋ​ចាប់បាន​វាយ​ស្ទើរ​ស្លាប់​ស្ទើ​ររស់ កាលពី​វេលា​ម៉ោង ២​និង​១៥​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ១៧ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់ បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​
https://i1272.photobucket.com/albums/y389/domneng/Thief_zps36eaedaa.png
​ជនសង្ស័យ​ខាងលើ​ឈ្មោះ​ចាន់ មករា អាយុ ១៧​ឆ្នាំ មុខរបរ ដើរ​វ៉ៃ​សា​រ៉ា​ស្បែកជើង​នៅ ម្ដុំ​មាត់ទន្លេ ស្នាក់នៅ​ផ្ទះជួល សង្កាត់ ចតុមុខ ខណ្ឌដូនពេញ​។ ចំណែក​ជនរងគ្រោះ ជា​ម្ចាស់​ទូរស័ព្ទ ឈ្មោះ ភា​វ រត្ន័​ធា អាយុ ២៣​ឆ្នាំ មុខរបរ​ជាង ពិ​ដាន ស្នាក់​នៅផ្ទះ​ជួល​ជា​ន់ទី​៣ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា បាន​ប្រាប់​សមត្ថកិច្ច​និង​ក្រុម​អ្នក​យក​ពត៏មាន​ថា នៅ​មុនពេល កើតហេតុ​រូប​គាត់​និង​ក្រុមគ្រួសារ​បាន​កំពុង​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​នៅក្នុង​ផ្ទះ​ស្រាប់តែ​ឮសូរ​សំលេង​មនុស្ស​បើកទ្វារ​ដើរ​ចូលមក​ក្នុង​ផ្ទះ​របស់​គាត់​ភ្លាមៗ​នោះ​រូបគាត់​បាន​រត់​ទៅ​បើកភ្លើង​អំពូល​អោយ​ភ្លឺ​ក៏​បាន​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុងតែ​ធ្វើ​សកម្មភាព​ចូល​មក​លួច​យក​ទូរស័ព្ទដៃ របស់​គាត់​មួយ​គ្រឿង​ម៉ាក សាំ​សុង​ការ​ឡាក់​ស៊ី​ណូត ពណ៌ ស ដែល​គាត់​ទុក​ក្នុងផ្ទះ​ឃើញ ដូចនេះ​រូបគាត់​ក៏​បាន​ស្រែក​ឆោឡោ​ធ្វើឲ្យ​មាន​ការភ្ងាក់ផ្អើល​ដល់​ប្រជាពលរដ្ធ​ដែល​ស្នាក់ក្បែ​រនោះ ដេញ​តាម​ចាប់​ជនសង្ស័យ​ខាងលើ​នោះ​រហូតមក​ដល់​ផ្លូវ​ព្រះមុន្នីវង្ស​កែង នឹង​ផ្លូវ​១៨៤ ទើប​ត្រូវ​ប្រជាពលរដ្ឋ​ឡោមព័ទ្ឋ​ចាប់បាន​រួចក៏​នាំគ្នា​កាត់ទោស​ក្រោវផ្លូវ​ច្បាប់​ដោយ​ស្វាគមន៍​ម្នាក់​១​ដៃ​ម្នាក់​១​ជើង​បណ្តាល​អោយ​ជនសង្ស័យ​ខាងលើ​រង​របួស​ស្ទើរ​ស្លាប់​ស្ទើរ​រស់​កុំ​តែ​បាន សមត្ថកិច្ច​មក​អត្ត​រាគ​មន៍​ទាន់ កុំ​អី​ប្រហែលជា​គ្មាន​ជីវិត​សំរាប់​មើល​ផែនដី​ទៀត​ទេ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ដឹក​យក​ជនសង្ស័យ​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​បឹង​ព្រលឹត​ដើម្បី​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​៕

មតិយោបល់