ក្រចេះ: យ៉ាងហោចណាស់មានរថយន្ដសាំងយ៉ុងដឹកគ្រឿងសង្ហារឹមកែច្នៃ លួចបង្កប់ឈើប្រណីតចំនួន៣គ្រឿង កំពុងសំងំលាក់ខ្លួនត្រៀមចេញដំណើរនៅពេលយប់។
បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលា ម៉ោង១រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវចូល(ក្រុមហ៊ុនតុងមិន) ស្ថិតនៅភូមិស្រែត្រែង ឃុំស្រែស្បៅ ស្រុកសំបូរ ខេត្តក្រចេះ មានរថយន្តសាំយ៉ុងទាំង៣គ្រឿង ដែលដឹកឈើពេញៗព្រៀបនេះ ពួកគេពុំហ៊ានចេញដំណើរនៅពេលថ្ងៃនោះទេខ្លាចសមត្ថកិច្ចចាប់ ព្រោះកាលពីម្សិលមិញ មានកម្លាំងសមត្ថកិច្ចចាប់រយន្តសាំយ៉ុងដឹកឈើប្រភេទលេខមួយចំនួន១៣គ្រឿងឯណោះ ដូច្នេះក្រុមឈ្មួញទាំងនោះបានសម្រេចចិត្តសំងំលាក់ខ្លួនមួយរយៈចាំយប់បន្តិច ទើបចេញដំណើរ។
បើតាមសម្ដីពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា រថយន្តទាំង៣គ្រឿងខាងលើ ម្ចាស់បានបង់លុយប្រចាំខែឲ្យមេព្រៃអស់ហើយ។ ប្រជាពលរដ្ឋបានបន្តថា រថយន្តដឹកឈើ២គ្រឿងមានម្ចាស់ឈ្មោះ វ៉ា មានផ្ទះនៅភូមិឫស្សីចា ឃុំថ្មគ្រែ ។ ចំណែកមួយគ្រឿងទៀតជារបស់ឈ្មោះ មន្ទី រស់នៅភូមិឃុំជាមួយគ្នា។
ប្រជាពលរដ្ឋបានបន្តទៀតថា រថយន្តទាំងនោះ នៅតែលាក់ខ្លួនទីកន្លែងនោះរហូតដល់ពេលល្ងាចបានចេញដំណើរ ហើយគ្មានមន្រ្តីជំនាញណាហ៊ានមកក្បែរ ឬបង្ក្រាបឡើយ ព្រោះគេសង្ស័យថា ខ្លាចបាត់បង់លាភសក្ការៈ។ ជុំវិញការចោទទាំងនេះ Post News មិនអាចទំនាក់ទំនងសំការពន្យល់ពីមន្រ្តីជំនាញបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ៕
https://youtu.be/UFOUQdkjKQ4
https://youtu.be/g3sEu10EbhY
https://youtu.be/LL-KoNHw6Pg
មតិយោបល់