ភ្នំពេញ៖កន្លងមកក្រៅពីផលិតកម្ម LD Picture ដែលគេសរសើរថា ថតរឿងបានល្អ ទាំងគុណភាព មើលទៅត្រជាក់ភ្នែក ហើយសាច់រឿងមួយៗ តែងតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចរហូតនោះ នៅពេលនេះ ស្រាប់តែលេច ផលិតកម្ម មួយទៀត ដែលបង្ហាញពីមហច្ឆិតារបស់ខ្លួនយ៉ាងក្រឡឺម ផលិតរឿងខ្នាតអន្តរជាតិ ទំហំ ៤,៥ K ក្រោមចំណងជើងថា “ស្បែកគង់” ។
https://i1272.photobucket.com/albums/y389/domneng/NehemSokun_zps5de6acc5.jpg
ភាពយន្ត “ស្បែកគង់” គឹជាសាច់រឿងលំដាប់អន្តរជាតិដំបូង ប្រចាំឆ្នាំ ២០១៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផលិតដោយផលិតកម្ម អង្គរភីកឈ័រ ដោយគ្រោងនឹងវាយលុករោងកុននាពេលខាងមុខនេះ ។
ខ្សែភាពយន្តដ៏ល្អឯកប្រចាំ ឆ្នាំ នេះ បានចេញ សាច់រឿង Trialer កាលពីប៉ុន្មានម៉ោង ដោយត្រូវបានគេចែកចាយ យ៉ាងពេញទំហឹង នៅលើទំព័រ បណ្តាញយក្ស ហ្វេសប៊ុក ។ ជាមួយនឹងទំហំចែកចាយនេះដែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយនេះជ្រួលជ្រើម ដោយ ម្នាក់ៗចង់ឲ្យតែរឿងនេះ បញ្ជាំងក្នុងពេលឆាប់ៗ និងសរសើរថា ពិតជាកំពូលអ្នកប្រើប្រាស់បច្ចេក 3D ។
សម្រាប់រឿង “ស្បែកគង់” គឺជារឿង ដែលផ្តោតសំខាន់ទៅលើ មន្តអាគមន៍ ដូនតាខ្មែរ និយាយពីស្បែក កាប់មិនមុត ដុតមិនឆេះ ដោយមានមហិទ្ធិរិទ្ធ ដ៏អស្ចារ្យ ជាមួយនឹងប្លង់ថត ដ៏គ្រោះថ្នាក់ លាយឡំជាមួយនឹងឈុត កំសត់ និង ឃោរឃៅ ។
បញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានរឿងមួយនេះ ចេញផ្សាយនៅពេលណា យើងមិនទាន់បានទទួលព័ត៌មាន នៅឡើយនោះទេ ដោយខាងយើងខ្ញុំព្យាយាមទំនាក់ទំនង តាមបណ្តាញសង្គម និង ទូរស័ព្ទ តែមិនបានផល ៕
ទស្សនាឃ្លិប Trialer រឿងស្បែកគង់ដូចខាងក្រោមនេះ៖
មតិយោបល់