ភ្នំពេញ៖ជនសង្ស័យជាចោរគាស់ផ្ទះ២នាក់ក្នុងចំណោមគ្នា៣នាក់ត្រូវបានម្ចាស់ផ្ទះនិងប្រជាពលរដ្ឋឃាត់ខ្លួនបាននិងប្រគល់ទៅឲ្យប៉ូលីសប៉ុស្ដិ៍ចោមចៅសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់បន្ទាប់ពីពួកគេបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិបានមួយថ្ងៃហើយត្រូវបានម្ចាស់ផ្ទះស្គាល់មុខក៍បានធ្វើការចាប់ឃាត់ខ្លួនតែម្ដង។ហេតុការណ៌ឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១៦ខែមិថុនានៅក្នុងបុរីសន្តិភាព២ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ ១-ឈ្មោះ រឿន ដាណេ ភេទប្រុស អាយុ១៦ឆ្នាំ ២-ឈ្មោះនួនខ្លុយភេទប្រុសអាយុ១៤ឆ្នាំពួកគេទាំង២នាក់ស្នាក់នៅក្នុងក្នុងភូមិកើតហេតុខាងលើ ចំណែកបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនរួចឈ្មោះ លីន ស្នាក់នៅ ភូមិត្រាំដោក សង្កាត់ពងទឹកខណ្ឌដង្កោ។ក្រុមជនសង្ស័យទាំង៣នាក់ខាងលើបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋម្នាក់ឈ្មោះ ឌុច សាម៉េត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ 12H ផ្លូវលេខ២ បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ។
ម្ចាស់ផ្ទះបានប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ខណ:ពេលដែល គាត់មិននៅផ្ទះជាប់រវល់ឌុបកូនទៅពេទ្យចំណែកប្រពន្ធជាប់រវល់ទៅលក់ដូរនៅឯផ្សារគ្មានអ្នកចាំផ្ទះគាត់បានបិទទ្វារចាក់សោរចោលពេលនោះត្រូវបានជនសង្ស័យមានគ្នា៣នាក់បានធ្វើសកម្មភាពគាស់ទ្វារចូលលួចទៅសម្ភារ:អស់មួយចំនួនធំ(ប៉ុន្តែជនរងគ្រោះមិនបានបញ្ជាក់ថាសម្ភារៈទាំងនោះគឺជាអ្វីខ្លះនោះឡើយ)។ពេលនោះគាត់មិនបានដឹងនោះឡើយប៉ុន្តែសកម្មភាពរបស់ក្រុមជនសង្ស័យទាំងនោះត្រូវបានអ្នកជិតខាងប្រទះឃើញនិងបានប្រាប់ឲ្យគាត់ដឹងទើបគាត់តាមរកក្រុមជនសង្ស័យហើយរហូតដល់វេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែមិថុនា ទើបឃើញជនសង្ស័យហើយក៍បានឃាត់ខ្លួនបាន២នាក់ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់បន្ទាប់មកគាត់បាននាំជនដែលត្រូវចាប់ខ្លួននោះទៅប្រគល់ឲ្យប៉ូលីសប៉ុស្តិ៍ចោមចៅចាត់ការទៅតាមផ្លូវច្បាប់ហើយក្រោយពេលសាកសួរមួយជំហានប៉ូលីសប៉ុស្ដិ៍ចោមចៅបានបញ្ជូនជនសង្ស័យទាំង២នាក់ខាងលើទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕
មតិយោបល់