ព័ត៌មានជាតិ

ករណីបុរសម្នាក់ជិះម៉ូតូបុកខឿនចែកទ្រូងផ្លូវបណ្តាលអោយស្លាប់ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ…

ភ្នំពេញ:នៅថ្ងៃ អង្គារ ទី ០២ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១៥ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡើងរវាងម៉ូតូ បានបង្កដោយខ្លួនឯងបុកខឿនពុះចែកទ្រូងផ្លូវ ត្រង់ចំណុចលើផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សប្រុស ០១នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។
ម៉ូតូម៉ាក HONDA C125 ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HT-5880 អ្នកបើកមានឈ្មោះ ញុឹប សុខា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករព្រូឡានក្រឡុកបេតុង មានទីលំនៅស្ថិតក្នុង ភូមិរោងចក្រ ឃុំចម្ការអណ្ដូង ស្រុក ចម្ការលើ ខេត្តកំពង់ចាម
-ដំណេីររឿង: មុនពេលកើតហេតុម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុបានរេចង្កូតបុកខឿនពុះចែកទ្រូងផ្លូវ ហើយក៍ផ្លោងមនុស្សទៅបោកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលបាលខណ្ឌដង្កោ ដើម្បីរកចាំការស្រាវជ្រាវនិងដោះស្រាយបន្ត ។
សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ។

មតិយោបល់