ព័ត៌មានជាតិ

ចោរ​មួយក្រុម​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ តែ​មិនបាន​សម្រេច​

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់ ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាម ផ្លូវ​តែ​មិនបាន​សម្រេច ដែល​ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាល​វេ​លា​ម៉ោង ១២​និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី ១៨ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្សារ​ដេប៉ូ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥ ក្នុង​សង្កាក់​វាលវង់ ខណ្ឌ​៧​មករា​។​
Phone
​យោង​តាម​សម្ដី​ស្ត្រី​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ឃ្លិ​ច ពណ៌​ខ្មៅ ស្លាក​លេខ ខេ​មរ​ភូមិ​ន​០១ ១-៧១៦៨ ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​លេខ​២១៥​លុះ​មកដល់​ចំណុច​មុខ​ផ្សារ​ដេប៉ូ ក៏​ស្រាប់តែ​មាន ជនសង្ស័យ​២​នាក់​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក FZ ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ​បាន​ជិះ​ពីក្រោយ ម៉ូតូ​របស់​គាត់​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​គាត់​តែ​មិនបាន​សំរេច​រួច​ធ្វើឲ្យ​គាត់​ធ្លាក់​ពី​លើ​ម៉ូតូដូ​ល បោក​ក្បាល​នៅ​និង​ថ្នល់​បណ្តាលឲ្យព​កក្បាល និង​រងរបួស​រលាត់​ដៃ​រលាត់​ជើង​ដោយ​ឃើញ​ដូចនេះ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​គេច​ខ្លូន​បាត់ស្រមោល​ភ្លាមៗ​តែម្តង ។​

​ស្ត្រី​រងគ្រោះ​ខាងលើ​បានឲ្យដឹង​ទៀត​ថា​គាត់​មិន​បាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​គឺ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ​។​
​ក្រោយពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ខាងលើ​បាន​ទូរស័ព្ទ​ហៅ​កូនប្រុស​អោយមក​ទទួលយក ទៅផ្ទះ​វិញ​ដោយ​រូបគាត់​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្លិ៏នរគបាល​វាលវ​ង់ នោះទេ​ហើយ ចំពោះ ហេតុការណ៍​នេះ​ផង​ដែល​គេ​ពុំ​បាន​ឃើញ​សមត្ថកិច្ច​ណា​ម្នាក់​ចុះមក​ធ្វើ​ការអន្តរាគមន៍​នោះដែរ ៕

មតិយោបល់