ព័ត៌មានជាតិ

iPad Air ថ្មី​រចនា​ឡើង​ឡូយ​ជាងមុន​

​ខណៈពេល​ដែល​មនុស្ស​ជាច្រើន​កំពុងតែ​ផ្ដោតអារម្មណ៍​យកចិត្តទុកដាក់​ទៅលើ iPhone 6 នោះ នៅពេល​នេះ​ស្រាប់តែ​សារព័ត៌មាន Mac Rumors ចុះ​ផ្សាយ​ព័ត៌មាន​ថ្មី​ទាក់ទង​នឹង iPad Air 2​។​

​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ខាង​លើ​បាន​បញ្ជាក់​ឲ្យដឹងថា iPad Air 2 បាន​បំពាក់​នូវ​មុខងារ Touch ID ប៊ូ​តុង​តំឡើង​-​បន្ថយ​សំឡេង​ថ្មី ជាពិសេស​គឺ​រន្ធ Speaker​។ រូបភាព​នេះ ត្រូវ​បាន​បង្ហាញឡើង​ដំបូង​ដោយ​សារព័ត៌មាន​បារាំង Now Here Else ដែល​ជា​ប្រភព​សារព័ត៌មាន​ទម្លាយ​នូវ​ព័ត៌មាន​សម្ងាត់​ផ្សេង​នៅក្នុង​ពិភពលោក ជាពិសេស​គឺ​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា iPad Air 2 នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​បង្ហាញ​ខ្លួន​ជាមួយនឹង iPhone 6 រួម​នឹង iWatch នាឡិកា​ឆ្លាត​វៃ​ដំបូង​បំផុត​របស់ Apple៕
https://i1272.photobucket.com/albums/y389/domneng/3D/iPadAir1_zps18598b32.png
https://i1272.photobucket.com/albums/y389/domneng/3D/iPadAir2_zps48aaf71c.png

មតិយោបល់