កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី មានករណីអំពើលួច (ប្រេងម៉ាស៊ូត) ចំណុចភូមិគោកត្រប់ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យ០៣នាក់៖ ១.ឈ្មោះ វាសនា សុភារដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ នៅភូមិស្លែង ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
២. ឈ្មោះ រឿន ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ៣. ឈ្មោះ រឿន សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងចក ឃុំថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល។
វត្ថុតាង៖–ម៉ូតូ០១គ្រឿង:ម៉ាកហុងដា សេ១២៥ ស៊េរី ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B 6126–ប្រេងម៉ាស៊ូត ចំនួន០៣កាន ។
នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ វាសនា សុភារដ្ឋ និង ឈ្មោះ រឿន ពិសី បានជិះម៉ូតូមួយគ្រឿងខាងលើសំដៅទៅផ្ទះរបស់ឈ្មោះ រឿន សីហា ស្ថិតនៅភូមិត្រពាំងចក ឃុំ ថ្មី ស្រុកកណ្តាលស្ទឹង ពេលទៅដល់ផ្ទះឈ្មោះ រឿន សីហា ក៏បបួលគ្នាឡើងជិះម៉ូតូទាំងបីនាក់ដើម្បីដើររកលួចប្រេងម៉ាស៊ូត តាមការដ្ឋាន និង រណ្ដៅដី លុះជិះដល់កន្លែងកើតហេតុជនសង្ស័យទាំងបីនាក់បានឃើញរថយន្តដីយីឌុប មួយគ្រឿង ពណ៌ក្រហម ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅកន្លែងលក់ដូរ ២៤ម៉ោងស្ថិតនៅភូមិ កំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដើម្បីខ្ចីទុយោ និង សំបកកាដុង ដាក់ប្រេងចំណុះ៣០លីត្រចំនួន០៣ រួចក៏នាំគ្នាជិះត្រឡប់ទៅកន្លែងកើតហេតុ ធ្វើសកម្មភាពបូមប្រេងម៉ាស៊ូតបានចំនួន ០៣កាន រួចក៏គ្នានាំគ្នាដឹកប្រេងម៉ាស៊ូតដែលលួចបានយកទៅលក់នៅកន្លែងលក់ដូរ ២៤ម៉ោងវិញ ពេលជិះដល់ចំណុចផ្សារ កំពង់កន្ទួតក៏ជួបជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបារគូកំពុងល្បាត ក៏ធ្វើការសួរនាំចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋានតែម្តង។
កន្លងមកជនសង្ស័យទាំង០៣នាក់ធ្លាប់ធ្វើសកម្មភាពលួច ប្រេងម៉ាស៊ូតជាច្រើនដងមកហើយ។ករណីនេះកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី៕






មតិយោបល់