ព័ត៌មានជាតិ

កងកម្លាំង​ស៊ី​រី​ដណ្ដើម​បាន​មកវិញ​នូវ​ទីក្រុង​ព្រំដែន​មួយ​ក្បែរ​ប្រទេស​តួ​ក​គី​

​ទីភ្នាក់ងារ​សារព័ត៌មាន​សា​ណា​ផ្លូវការ បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​របស់​ប្រទេស​ស៊ី​រី បាន​វាយប្រហារ​ដណ្ដើម​បាន​មក​វិញ ដោយ​ជោគជ័យ នូវ​ទីក្រុង​ព្រំដែន ភាគ​ខាងជើង​នៅ​ជិត​ប្រទេស​តួ​ក​គី បន្ទាប់​ពី​ការបោះសំអាត​ក្រុម​ភេរវកម្ម​ដែល​មាន​ចំនួន​ដ៏​ច្រើន​លើសលប់​មួយ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​សា​ណា​ផ្លូវការ បាន​និយាយថា កងកម្លាំង​រដ្ឋាភិបាល​បាន​រក្សា​នូវ​សន្ដិសុខ ហើយ​ស្ថិរភាព​នៅ​តំបន់​កា​សា​ប់ (Kasab) ដែល​ជា​ទីក្រុង​យុទ្ធសាស្ដ្រ​នៃ​ខេត្ត​តំបន់ឆ្នេរ ឡា​តា​កៃ (Latakia) ភាគ​ខាងជើង​តាម​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​តួ​ក​គី​។​

​មួយ​ថ្ងៃ​មុន​ដែរ​ក្រុម​អ្នកសង្កេតការណ៍​ផ្នែក​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បាន​និយាយថា ក្រុម​ជួរមុខ នូ​ស​ស្រា ( Nusra ) ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ពួក​អាល់​-​កៃ​ដា (al-Qaida) និង​ក្រុម​ដែល​ជាប់​ពាក់ព័ន្ធ ដ៏​ដៃ​ទៀត បាន​ដកថយ​ពី​តំបន់​កា​សាប់ ( Kasab ) ខណៈ​ដែល​កងកម្លាំង​ស៊ី​រី​បាន​វាយ​ដោយ​ក្រុម លី​ប៉ង ហេ​ប៊ូ​ឡា ( Lebanese Hezbollah ) យ៉ាង​លឿន​ឈ្ពោះ​ទៅ​តំបន់ កា​សាប់ ( Kasab ) បន្ទាប់​ការកាន់កាប់​តំបន់​នានា បន្តបន្ទាប់​ទៅ​តំបន់​កា​សា​ប់ ( Kasab )៕​
Kasab

មតិយោបល់