យោងតាមទំព័រ វីគី ដែលចុះផ្សាយនៅថ្ងៃទី ១៨ ខែ មិថុនា នេះបានឲ្យដឹងថា លោក Luiz Felipe Scolari បានពេញចិត្តជាមួយនឹងប្រេស៊ីល ក្នុងការប្រកួតជើងទី ២ ជាមួយនឹង ម៉ិចស៊ិកូ បើទោះបីជា ខ្លួន មិនអាចស្វែងរកគ្រាប់បាល់បាន ដោយត្រឹមតែស្មើ ០ – ០ កាលពិរាត្រីយប់មិញ ។
គ្រូបង្វឹកប្រេស៊ីលលោក Luiz Felipe Scolari បានបន្តថា ភាគីទាំងពីរ មានពិន្ទុស្មើគ្នា ដោយឈរកំពូលក្នុងក្រុម A ដោយមាន ៤ ពិន្ទុស្មើគ្នា ទោះរកមិនឃើញអ្នកខ្លាំងក៏ដោយ។
ថ្លែងបន្ទាប់ពីការប្រកួត លោក Luiz Felipe Scolari បានប្រាប់ដល់ Sportv ថា “ខ្ញុំពិតជាពេញចិត្ត ជាមួយនឹងការប្រកួតដ៏ល្អនេះ ដោយក្រុមទាំងពីរបានបង្ហាញគោលដៅរួម បង្ហាញពីសមត្ថភាព ការងារជាក្រុម ដោយឆ្លុះបញ្ជាំងជាមួយនឹងលទ្ធផល ០ – ០ ស្មើនេះ”។
គ្រូបង្វឹករូបនេះបានបន្តទៀតថា ប្រេស៊ីលបានបង្ហាញការលេងជាង ២០ ប្រកួតចុងក្រោយ ដោយបង្ហាញពីគុណភាពលេង តែលទ្ធផលស្មើលើកនេះ វាមិនល្អសម្រាប់យើង ខណៈដែលយើងកំពុងប្រឈមមុខនឹងក្រុមដ៏ល្អ ៕
មតិយោបល់