ព័ត៌មានជាតិ

ពា​ន World Cup 2014 សិប្ប​និម្មិត្ត កំពុង​ផុសផុល​នៅ​វៀតណាម​

​ខណៈពេលដែល​ពិភពលោក​ទាំងមូល​កំពុង​ផ្ដោតអារម្មណ៍​ជាមួយនឹង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំ​២០១៤ World Cup 2014 ក្នុង​ប្រទេសប្រេ​ស៊ីល​នោះ អាជីវករ​វៀតណាម បាន​នឹង​កំពុង​កាក់កប​ជាមួយនឹង​ការបង្កើតពាន World Cup 2014 សិប្ប​និម្មិត្ត​។​
1184839276
​យោង​តាម​ការចុះផ្សាយរ​បស់​គេហទំព័រ​ក្នុងស្រុក VNA បានឲ្យដឹងថា នៅ​តាម​ហាង​លក់ទំនិញ ភោជនីយដ្ឋាន ហាង​កាហ្វេ និង​តាម​កន្លែង​មួយចំនួនទៀត ក្នុង​ប្រទេស​វៀតណាម សុទ្ធតែ​បាន​ដាក់តាំង​វត្ថុ​ជាច្រើន ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក បើទោះបីជា​ប្រទេសមួយ​នេះ​មិន​បាន​ចូលរួម​ប្រកួត​ក៏​ព្រឹត្តិការណ៍​ពិភពលោក​ក៏​ដោយ​។

​ដោយសារតែ​មាន​ការពេញនិយម ដូច្នេះហើយ​ទើបរ​វិចិត្រករ​មួយចំនួន បាន​ច្នៃ​នូវ​ផលិតផល​ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ រួមមាន ពានរង្វាន់ World Cup សិប្ប​និម្មិត្ត បាល់ទាត់ World Cup សិប្ប​និមិត្ត​។ នៅក្នុង​ភូមិ Bat Trang ក្រុម​អ្នក​ភូមិ​នៅ​ទីនោះ បាននាំគ្នា​ផលិត​របស់របរ​ជា​ច្រើន ដោយ​ច្នៃ​ជា​ពានរង្វាន់ World Cup សិប្ប​និមិត្ត និង​វត្ថុ​ជាច្រើន​ទៀត​។

​លោក Vuong Hong Nhat អ្នក​ច្នៃ​ពាន World Cup សិប្ប​និមិត្ត បាន​និយាយថា គាត់​បាន​ចំណាយពេល​ជាច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ផលិត​ឧបករណ៍​ទាំងនោះ​ឲ្យទាន់​តម្រូវការ ដោយ​មាន​ហាង​ខ្លះ​លក់​ដាច់​បាន ៥០​ពាន​ក្នុង​មួយថ្ងៃ​។​
​លោក​បាន​បន្តទៀតថា ភាគច្រើន​អ្នក​ដែល​មក​ទិញ​ពាន​សិប្ប​និមិត្ត ជា​ក្មេង​ដែល​និយម​គាំទ្រ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ដោយ​ក្នុង​នោះ រូប​សិប្ប​និមិត្ត ដែល​លក់​ដាច់​គឺ​រូប​របស់​កីឡាករ Cristiano Ronaldo និង Lionel Messi៕​

មតិយោបល់