ប៉ូលិសចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ពួកគេកំពុងតែសិក្សាទៅលើព័ត៌មានដែលទើបនឹងទទួលបាននៃការស្លាប់របស់ម្ចាស់ក្សត្រី Princess Diana និងលោក Dodi al Fayed ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងប៉ារីស កាលពីឆ្នាំ ១៩៩៧។
ប៉ូលិសមិនបានបង្ហើបឲ្យដឹងច្រើននោះទេ ប៉ុន្តែទូរទស្សន៍ Sky News របស់អង់គ្លេស បានដោយដឹងថា ការស្លាប់របស់ម្ចាស់ក្សត្រីអាចជាប់ពាក់ព័ន្ធនឹងសមាជិកទាហាររបស់ចក្រភពអង់គ្លេសម្នាក់។
អ្នកនាំពាក្យនៃរាជវង្សម្នាក់ បាននិយាយថា គាត់សុំមិនបញ្ចេញមតិអ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងនេះ។
ប៉ូលិសបានបញ្ជាក់ថា ខ្លួនមិនបានធ្វើការស៊ើបអង្កេតឡើងវិញនោះទេ គឺគ្រាន់តែសិក្សាទៅព័ត៌មានថ្មីដែលទើបនឹងទទួលបានប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ម្ចាស់ក្សត្រី Diana និងលោក Dodi ព្រមទាំងអ្នកបើកបររថយន្តបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី៣១ខែសីហា ឆ្នាំ ១៩៩៧៕
មតិយោបល់