ព័ត៌មានជាតិ

អ្នកលេង​ហ្វេ​សប៊ុក​កម្ពុជា ផ្ទុះ​កំហឹង នឹង​សារព័ត៌មាន CNN ចុះផ្សាយ​ថា​អង្គរវត្ត ជា​របស់​ថៃ​

​សារព័ត៌មាន CNN នៅ​រសៀល​ថ្ងៃ​នេះ ទទួលបាន​ការរិះគន់​យ៉ាង​ចាស់ដៃ និង​ធ្វើ​ឲ្យ​អ្នកលេង បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កម្ពុជា​ផ្ទុះ កំហឹង ដោយសារ​តែ​ទំព័រ​នេះ ចុះផ្សាយ​ខុស ថា អង្គរវត្ត ជា​របស់​ថៃ ។​

​ការចុះផ្សាយ​ខុស​នេះដែរ ក្រោយ​ពី​ទំព័រ​ហ្វេ​សប៊ុក CNN International ចុះ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ថា ” Thailand’s Angkor Wat is only no. 6 – so what’s the world’s top landmark?” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា​“​ប្រាសាទអង្គរវត្ត​របស់​ថៃ ជាប់​លេខ​៦ ។ ដូច្នេះ​តើ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ណា​ជាប់​លេខ​១”? ក៏​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​សប៊ុក​កម្ពុជា​ផ្ទុះ​កំហឹង នឹង​ឆ្លើយឆ្លង​ជាមួយនឹង​ទំព័រ​ខាងលើ​ថា មិនមែន​ជា​របស់​ថៃ​នោះទេ ជា​របស់​កម្ពុជា ។​
​ប៉ុន្មាន​នាទី ក្រោយ​គេ​ក៏​ឃើញ​ថា ទំព័រ​នេះ បាន​ដូរ​ទៅជា “Cambodia’s Angkor Wat is only no. 6 – so what’s the world’s top landmark?” ។​

​បើទោះបីជា​ការកែប្រែ​នៅលើ ទំព័រ ខ្លួន​ទៅ​ជា កម្ពុជា​វិញ តែ ការ Search នៅលើ Google នៅតែ​ចេញ Thailand ដដែល ដោយ​បញ្ជាក់​ថា CNN ច្បាស់​ណាស់ កំពុង​បង្កើត​រឿង ដាក់ខ្លួន ៕
https://i1272.photobucket.com/albums/y389/domneng/CNN1_zps200130d1.png
https://i1272.photobucket.com/albums/y389/domneng/2014-06-18_165600_zps19124606.jpg

រូបខាងក្រោមនេះកែរួច​
https://i1272.photobucket.com/albums/y389/domneng/CNN3_zpsd1d9ca96.png

ដោយឡែកការ Search នៅតែឃើញ ជារបស់ថៃ
https://i1272.photobucket.com/albums/y389/domneng/CNN2_zps1b0f972f.png

ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់