ប្រេស៊ីល ៖ វេលាម៉ោង ១១ និង ០០ នាទី រាត្រីនេះ ក្រុម អូស្ត្រាលី និងជួបជាមួយនឹងក្រុមខ្លាំងហុល្លង់ ក្នុងក្រុម B ដែលនឹងធ្វើឲ្យBeira-Rio កក្រើកជាក់ជាមិនខាននោះទេ ។
ហុល្លង់កន្លងទៅ នៅជើងទី ១របស់ខ្លួន បានបំបាក់ អេស្ប៉ាញ ដោយលទ្ធផល ៥ – ១ ដោយមាន ៣ ពិន្ទុស្មើនិង ឈិលី ដោយឈរលើកំពូល ពូល B ដូចគ្នា។
រាត្រីនេះ ហុល្លង់ គឺជាក្រុមដែលគេសង្ឈឹមយ៉ាងមុតមាំថានឹងឈ្នះ អូស្ត្រាលី ដើម្បីឆ្ពោះដំណើរទៅកានវគ្គ ១៦ ក្រុមចុងក្រោយក្នុងនោះ កីឡាករ Robin van Persie បានបង្ហាញឲ្យដឹងថា កាយសម្បទារបស់ខ្លួន អាចទទួលយករាល់ការប្រកួតនៅ World Cup ខណៈដែលខ្លួន អាចស្វែងរកគ្រាប់បាល់ បាន ពិន្ទុ នោះ ។ ដោយឡែកលោក Louis van Gaal ក៏បានឲ្យដឹងថា ទីនេះ កីឡាករ Robin van Persie គ្មានរបួសនោះទេ ហើយយើងពិតជាសរសើរគាត់ណាស់ ដែលពាំនាំនូវជ័យជម្នៈដ៏អស្ចារ្យ ដោយឈ្នះលើក្រុម អេស្ប៉ាញ។ ម្យ៉ាងវិញ រាត្រីនេះ យើងសង្ឈឹមយ៉ាងមុតមាំថា នឹងឈ្នះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន។
សម្រាប់ អូស្ត្រាលីវិញ នៅរាត្រីជួបហុល្លង់នេះ កំពុងធ្វើឲ្យ អ្នកគ្រប់គ្រង Ange Postecoglou ដែលនឹងត្រូវធ្វើការប្រកួត ដោយគ្មានកីឡាករខ្សែការពារ Ivan Franjic ខណៈដែល មានបញ្ហារបួសសរសៃពួរជើង ក្នុងអំឡុងពេលប្រកួតជាមួយនឹង ឈីលី នោះ។
ជាមួយនឹងគ្នានេះដែរ អ្នកនិយមតាមដាន បានធ្វើការសន្និដ្ឋាន ដោយព្យាករណ៍ ទុកជាមុនថា រាត្រីនេះ អូស្ត្រាលី ចាញ់ ហុល្លង់ ក្នុងលទ្ធផល ៣ – ០ ។ ចុះប្រិយមិត្តវិញ ព្យាករណ៍ ថាប៉ុន្មានដែរ ?
មតិយោបល់