ព័ត៌មានជាតិ

វីដេអូ​បង្ហាញ​ពី​ចោរ​ស្រី ៣ នាក់​លួច ទូរស័ព្ទ ខណៈ​ដែល​ម្ចាស់​ហាង​ទូរស័ព្ទ​ធ្វេសប្រហែស​

​ពាក្យចាស់​ពោល​ថា “​ស្គាល់មុខ តែ​មិន​ស្គាល់​ចិត្ត​” ចុះ​ទម្រាំ​តែ ភ្ញៀវ​ដែល​មក​តែ​មួយ​ប៉ព្រិចភ្នែក មក​ទិញ​របស់​របរ​ខ្លួន មិន​ស្គាល់​ពី​មុន​មក តើ​គួរ​ទុក​ចិត្ត​ដោយ​របៀប​ណា ? និយាយ​បែប​នេះ មិនមែន​សម្តៅ ទៅ​លើ​ភ្ញៀវ​ដែល​ចូលមក​ហាង ទាំងអស់ ខិលខូច ឬ​ចោរ​នោះទេ តែ​នេះ​គឺជា​មេរៀន​ដែល​ម្ចាស់​ហាង លក់​ទូរស័ព្ទ គ្រប់កន្លែង ត្រូវ​យកចិត្តទុកដាក់ ។

​ឃ្លិប​វិដេអូ​មួយ ដែល​បង្ហាញ​ពី​សកម្មភាព ចោរ​ស្រី​វ័យ​ចំណាស់ បាន​លួច​ទូរស័ព្ទ ដៃ iPhone 5s នៅ​ហាង​មួយកន្លែង នៅ​រាជធានី​ភ្នំពេញ ខណៈ​ដែល​ម្ចាស់​ហាង​កំពុង​រវល់ ជាមួយនឹង​ភ្ញៀវ​ផ្សេងទៀត ។

​មួយទៀត​សកម្មភាព​ចោរ​ស្រី ដែល​លួច​ដ៏​សាហាវ ជាង​នេះ​ទៅទៀត​នោះ​គឺ ចោរ​ស្រី និង​ប្រុស​ម្នាក់ បាន រៀប​ជើង​ព្រួល​ជាមួយនឹង​គ្នា ដោយ​ខាង​ស្រី​ជា​អ្នក​ទៅ​សួរ​ណែនាំ ហើយ​ខាង​ប្រុស ឲ្យ​មោ ដោយ​ចាកចេញ ពី​ហាង ទៅ​រៀបចំ​បញ្ជេះ ម៉ូតូ ស្រាប់តែ​ពេលនោះ ចោរ​ស្រី​ម្នាក់​នោះ រត់លឿន​ស្លា​វ ឡើង​ម៉ូតូ ដាក់​មេ​ព្រួច បាត់ស្រមោល ដោយ​សុវត្ថិភាព ។ តែ​វិដេអូ​ឃ្លិ​ប​នេះ មិនដឹង ប្រភព​នៅ​ទីណា​នោះ​ទេ​។​

​វីដេអូ​ឃ្លិប​មួយទៀត គឺ​នៅ​កម្ពុជា​តែម្តង ត្រូវបាន ម្ចាស់​គណនី​ឈ្មោះ Ounlyna Love បាន​ចែកចាយ​នៅលើ​ហ្វេ​សប៊ុក​ថា “​ចោរលួច​ទូរ​សព្ទ័​ខ្ញុំ​នៅ​ថ្ងៃ 18 06 2014 វេលា​ម៉ោង 12:30 ថ្ងៃត្រង់​” ។​
​ចង់ដឹងថា សកម្មភាព​ចោរ​ស្រី លួច​យ៉ាងដូចម្តេច សូម​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់