ព័ត៌មានជាតិ

រថយន្តរបស់ក្រុមហ៊ុន(OMG)បុកជាមួយសាំយ៉ុង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមានរងរបួសធ្ងន់ស្រាល៣នាក់ដោយរថយន្ត២
គ្រឿងបុកគ្នាកាលពីវេលាម៉ោង៣និង៤៥រសៀល ថ្ងៃទី១៦
ខែឧសភា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥
ចំណុចភូមិជ័យឧត្តមឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាករណីនេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទបាញ់ស៊ីម៉ង់ត៍ពណ៍សក្រហមពាក់ស្លាកលេខភ្នំពេញ 5A-1681 អ្នកបើកបរ
(មិនស្គាល់អត្តសញ្ញាណរត់លេចខ្លួនបាត់)និងរបស់ក្រុមហ៊ុន(OMG) ដែលបើកបរក្នុង ទិសដៅពីទៅអ្នកលឿងទៅភ្នំពេញតាមផ្លូវជាតិលេខ១លុះ ពេលបើកមកដល់ចំណុចកើតហេតុខាងលើរថយន្ត បានបត់ឆ្លងថ្នល់ជាតិបំរុងចូលក្រុមហ៊ុនអូម៉ូរ៉ាខនគ្រីដខូអិលធីឌីរបស់ខ្លួន
ក៍ត្រូវបានរថយន្តសាំងយ៉ុងពណ៍សប្រភេទដឹកអ្នកដំណើរធុនតូចពាក់ស្លាកលេខភ្នំពេញ 2AB-4290។ បើកបដោយឈ្មោះសោម រម្យ ភេទប្រុសអាយុ35ឆ្នាំជនជាតិខ្មែរ(មុខរបរបើកបរ)មានទីលំនៅភូមិ ត្រពាំងធំឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង
រងរបួសឆ្ងន់ ត្រូវបានរថយន្តសង្រ្គោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។
២-ឈ្មោះសេក យ៉ុន ភេទស្រី អាយុ33ឆ្នាំ ជាតិខ្មែរ មុខរបរកម្មការនី មានទីលំនៅភូមិដូង ឃុំដួង ស្រុករមាសហែក ខេត្តស្វាយរៀងរងរបួសឆ្ងន់។
3/ឈ្មោះប្រាក់ ហ៊ាន ភេទប្រុស អាយុ31ឆ្នាំជនជាតិខ្មែរ(មុខរបរកសិករ)មានទីលំនៅភូមិដូងឃុំដូងស្រុករមាសហែក ខេត្តស្វាយរៀង។
(រងរបួសស្រាល)
អ្នកទាំងប៣ត្រូវបានរថយន្តសង្រ្គោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងយករថយន្តទាំងពីរខាងលើទុកនៅអធិការដ្នាននគរបាលស្រុកកៀនស្វាយដើម្បីបន្តតាមនិតិវិធី៕

 


មតិយោបល់