ប្រភពព័ត៌មាន thaivisa ដែលជាប្រភពព័ត៌មានវែកញែកបានឲ្យដឹងថា ផ្នែកដ៏ធំនៃអាណាចក្រខ្មែរ បានធ្លាក់ទៅក្នុងកណ្តាប់ដៃថៃនៅសតវត្សទី ១៣ ។ ក្រោយមកនៅសតវត្សទី ១៥ អង្គរវត្តត្រូវបានចុះបង្ក្រាបម្តងទៀត ដោយកងទ័ព មកពីទីក្រុងអយុធ្យា ហើយវាក៏ត្រូវបានគេបោះបង់ចោលក្នុងរយៈពេលដ៏ខ្លីនៅពេលនោះ ។
ជាមួយនឹងគ្នានេះដែរ មនុស្សថៃជាច្រើននាពេលបច្ចុប្បន្ន បាន ប្រាប់ថា អង្គរវត្តជាកម្មសិទ្ធរបស់ប្រទេសថៃ ឬត្រូវបានសាងសង់ឡើង ដោយប្រជាជនថៃ ដែលនេះជាកំហុសមួយធំ ចំពោះការយល់ច្រឡំនេះ ។ជាងនេះទៅទៀត ប្រជាជនថៃ មួយចំនួនធំ តែងតែប្រាប់ដល់ភ្ញៀវដែលទៅលេង នៅប្រទេសរបស់គេថា “ព្រះពុទ្ធក៏កើតនៅប្រទេសថៃផងដែរ” ។
ជាមួយនឹងការបោះបង់ អង្គរនាសម័យសង្គ្រាម នៅសតវត្សទី ១៥ អិយធម៌ខ្មែរមួយផ្នែកធំ ក្នុងនោះមាន សិល្បៈ របាំ តន្ត្រី និង ភាសា រួមទាំង បដិមាករ ជាច្រើន ត្រូវថៃ នាំយកទៅទីក្រុង អយុធ្យា ។ អ្វីដែលអះអាងលើសពីនេះទៅទៀត គឺដោយសារតែគេយល់ឃើញថា ភាសា ថៃ មានលក្ខណៈស្រដៀងនឹងភាសា ខ្មែរ ហើយថាខ្មែរជាអ្នកលួចភាសាគេ តែធាតុពិត នៃប្រវត្តិសាស្ត្រ ថៃគឺជាចោរ ដែលលួច ភាសា វប្បធម៌ និងអរិយធម៌របស់ខ្មែរ ។
យើងនៅចាំបានថា កាលពីឆ្នាំ ២០០៣ តារាថៃនាង Suvanant Kongying ដែលខ្មែរហៅថានាង ផ្កាយព្រឹក បានអះអាងថា កម្ពុជាបានលួចប្រាសាទអង្គរវត្ត ពីប្រទេសថៃ ។ ជាមួយនឹងពាក្យសម្តីនាង ផ្កាយព្រឹកនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាច្រើនខឹងសម្បារ ឈានដល់ថ្នាក់ដុតទូតថៃ ដែលធ្វើឲ្យរដ្ឋាភិបាលកម្ពុជាល្វីងមុខ ដោយសងដល់ថៃ ជាច្រើនរយលាន។
ដោយឡែកប្រភពព័ត៌មាន របស់ topix វិញ បានឲ្យដឹងថា នាង ផ្កាយ ព្រឹក និងប្រជាជនថៃ អះអាងថា ប្រាសាទអង្គរវត្តជារបស់ថៃ វាមិនពិតនោះទេ ដោយបច្ចុប្បន្នវាជាកម្មសិទ្ធរបស់វៀតណាម ដោយរដ្ឋាភិបាល បានសម្បទាន រយៈពេល ៩៩ ឆ្នាំ ។
កាយល់ឃើញរបស់ទំព័រខាងលើថា អង្គរវត្ត ជារបស់វៀតណាម វាកាន់តែបំផ្លើសពីការពិតរបស់ប្រវត្តិសាស្ត្រ ហើយ អង្គរវត្តមិនមែនជារបស់ថៃ ឬវៀតណាមឡើយ វាជារបស់ខ្មែរ។
បញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៨ ខែ មិថុនា ទំព័រ CNN របស់អាមេរិក ចុះផ្សាយថា អង្គរវត្តជារបស់ថៃ ដែលធ្វើឲ្យខ្មែរ ជាពិសេសអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជះកំហឹងលើទំព័រនេះដែលចុះផ្សាយ មិនដឹងប្រវត្តិសាស្ត្រច្បាស់ លាស់៕
មតិយោបល់