រឿង “ព្រលឹង ៧ ថ្ងៃ” ដែលនឹងត្រៀមថត នៅពេលខាងមុខដ៏ខ្លីនេះ ត្រូវបានលោក ជួន សុវណ្ណវាសនា ដែលជាម្ចាស់ភាគហ៊ុនផលិតរឿង និងជាអ្នកបច្ចេកទេស នៅ រីខីដ មេឌា បានឲ្យដឹងថា ” រឿងព្រលឹង ៧ ថ្ងៃ” ជារឿងដែល សហការ ៣ ប្រទេសក្នុងតំបន់អាស៊ី ក្នុងនោះរួមមាន “កម្ពុជា សឹង្ហបុរី និងថៃ ” ។ លោកបានបន្តទៀតថា សម្រាប់រឿងនេះ វាអស្ចារ្យជាងរឿងខ្មែរ ដែលធ្វើមុនៗ មិនមែនតួខ្មោច លាបម្សៅ លើមុខ បញ្ជាំងភ្លើង ក្នុងទីងងឹត ហៅថាខ្មោចនោះទេ សម្រាប់ខាងលោក គឺប្រើប្រាស់បច្ចេកវិទ្យា ដែលខាងអឺរ៉ុបប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយប្រើតុក្កតា ដោយមានពោះវៀន លោត បញ្ជាដោយម៉ាស៊ីន និងការតុបតែងរបៀបខ្មោចពិតៗ ។
ឆ្លើយឆ្លងតាមរយៈខ្សែទូរស័ពកាលពីរសៀលថ្ងៃទី ១៩ ខែ មិនា ជាមួយនឹង គេហទំព័រ ដំណឹង (www.domneng.news) លោក ជួន សុវណ្ណវាសនា បានបន្តទៀតថា “រឿង ព្រលឹង ៧ ថ្ងៃ នេះដែរ ខាងលោកប្រើប្រាស់បច្ចេកវិទ្យា 3D តិចតូចបំផុត រីឯ គុណភាពនៃការថត គឺមានកម្រិតខ្ពស់ មិនចាញ់រឿងហូលីវ៉ូតឡើយ ។ លោកបានអះអាងបន្ថែមទៀតថា រឿង ព្រលឹង ៧ ថ្ងៃ ជាភាពយន្ត ដែលយើងកំពុងរៀបចំ ដោយសម្រិតសម្រាំង ក្នុងការថត ដើម្បី ទុកប្រកួត ក្នុងពានរង្វាន់ខ្សែភាពយន្ត អាស៊ី នៅពេលខាងមុខ ” ។
ដោយឡែកសម្រាប់តួថត គឺលោកត្រូវជ្រើសរើសយកតួ នៅស្រុកខ្មែរ ទាំងអស់ព្រោះថា រឿងនេះ ធ្វើឡើង ៣ ដំណាក់កាលផ្សេងគ្នា ទី ១គឺនៅខ្មែរ ត្រូវរើសតួខ្មែរ និង នៅ សិង្ហបុរី និង ថៃ ត្រូវថតដោយឡែក ។ សម្រាប់ កាលបរិច្ចេទ ក្រុងពាលី និង ថតរឿងនេះ លោកបានប្រាប់ថា នឹងធ្វើនៅខាងមុខឆាប់ៗ នេះ ។
សូមបញ្ជាក់ផងដែរថា ជួន សុវណ្ណវាសនា គឺជាអ្នកជំនួញ ដ៏ជោគជ័យ ក៏ប៉ុន្តែផ្ទុយទៅវិញ លោកមិនចង់ បង្ហាញពីប្រវត្តិផ្ទាល់ខ្លួន ទៅកាន់សាធារណៈជនឡើយ៕
https://i1272.photobucket.com/albums/y389/domneng/Ghost1_zps671c0e8a.jpg
https://i1272.photobucket.com/albums/y389/domneng/Ghost4_zps7187ec02.jpg
លោក ជួន សុវណ្ណវាសនា និងខ្មោច តុក្កតា
https://i1272.photobucket.com/albums/y389/domneng/Ghost3_zpsa1902b22.jpg
https://i1272.photobucket.com/albums/y389/domneng/Ghost2_zps694bb0d4.jpg
មតិយោបល់