ព័ត៌មានជាតិ

ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ព្រមាន​ជា​លើក​ទី​ពីរ​រឿង មិន​ចុះបញ្ជី​សហគ្រាស ធ្វើឲ្យ​បាត់​ចំណូល​រដ្ឋ

​ ​ ​ ​បន្ទាយមានជ័យ​៖​បែកធ្លាយ​រឿងអាស្រូវ​ស្អុយ​បញ្ច្រាស់ខ្ស​ល់​មួយ ពី​មន្ត្រី​សាលាខេត្ត​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យិនទៀង ប្រធាន បាន​ចេញ​លិខិត​ព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យ​ជា​លើក​ទី ឲ្យ​បញ្ឈប់​ការ​លាក់បាំង​ការមិន​ចុះបញ្ជី​សហគ្រាស​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ដោយ​ខុសច្បាប់ ។ ការព្រមាន​នេះ​បានបង្ហាញ​ថា​អង្គភាព​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​អំពើពុករលួយ​ដែល​អាច​ប្រឈម​មុខ​ច្បាប់ ។​
​តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ផ្ញើ​ទៅ​លោក ព្រីម សាលី ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា សាខា​ពន្ធដារ​ក្រុង​សិរីសោភ័ណ​មិនបាន​ចុះបញ្ជី​សហគ្រាស​មួយចំនួន​នៅ​ឆ្នាំ ២០១៤​នេះ នាំឲ្យ​បាត់បង់​ចំណូល​ពន្ធ ។​

​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​ជំរុញ​ឲ្យ​ប្រធាន​សាខា​ពន្ធដា រ​ខេត្តបន្ទាយមានជ័យ​ចាត់វិធានការ​ឲ្យមាន​ប្រសិទ្ធិភាព ដោយ​ចុះបញ្ជី​សហគ្រាស​ទាំងអស់​ដើម្បី​ប្រមូល​ពន្ធ​ឲ្យបាន​ទាន់​ពេល និង​បញ្ឈប់​រាល់​ការ​លាក់បាំង​ការចុះបញ្ជី​សហគ្រាស ដើម្បី​ទទួល​ផលប្រយោជន៍​ខុសច្បាប់​ទៀត​។​ទាក់ទិន​ការព្រមាន​នោះ​មន្ត្រី​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ឲ្យដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ ២០១៤​នេះ​ថា អំពើពុករលួយ​ក្នុង​អង្គភាព​មួយ​នេះ​បាន​កើតឡើង​ធ្ងន់ធ្ងរ​ណាស់​ក្នុង​រយះពេល​ចុងក្រោយ​នេះ ដោយសារ​តែ​ការអនុវត្ត​ការងារ​របស់​លោក​ប្រធាន​មិនមាន​ប្រក្រតីភាព បក្សពួក​និង​អាង​ខ្នងបង្អែក ។​

​កន្លង​ទៅ​ថ្មីៗ​នេះ គេ​នៅ​ចាំបាន​ថា​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ ក៏​ធ្លាប់​បាន​ចេញ​លិខិត​ព្រមាន​ប្រធានការិយាល័យ​ពន្ធដា​ក្រុង​សិរីសោភ័ណ​និង​មន្ត្រី​ពន្ធដា​៣​នាក់ ផ្សេង​ទៀត​ផង​ដែរ ជុំវិញ​ភាព​មិន​ប្រកតី​មួយចំនួន​ក្នុង​អង្គភាព​មួយ​នេះ ពិសេស​គឺ​ការប្រមូល​ពន្ធ យឺតយ៉ាវ​មិន​ត្រឹមត្រូវ​តាមច្បាប់​។​មន្ត្រី​ដែល​ត្រូវ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ព្រមាន​រួមាន ១/​ឈ្មោះ ឌឹ​ម វិរោចន៍ ប្រធាន​ស្នាក់ការ​ពន្ធដារ​សិរីសោភ័ណ ២/​លោក តុម ផាន់​នី មន្ត្រី​ទទួល បន្ទុក​ពន្ធ​មុខសញ្ញា​លេខ​១ នៅ​សង្កាត់​កំពង់ស្វាយ​, ទី​៣. លោក ផេង សុភា មន្ត្រី​ទទួលបន្ទុក ប្រមូល​ពន្ធ​មុខសញ្ញា​លេខ​២ សង្កាត់​ព្រះ​ព​ន្លា និង​ទី . លោក ធឹ​ម សុធន មន្ត្រី​ទទួលបន្ទុក ប្រមូល​ពន្ធ​មុខសញ្ញា​លេខ​៣ នៅ​សង្កាត់​អូរ​អំបិល​-​ទឹកថ្លា​។​

​ការព្រមាន​របស់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ មកលើ​អង្គភាព​ពន្ធដា​សាខា​ខេត្ត​បន្ទាយ​មាន ជ័យ​នេះ គឺជា​សារ​មួយ​ចែករំលែក ដល់​បណ្តាល​ស្ថាប័ន អង្គភាព​ពាក់​ពន្ធ កម្លាំងប្រដាប់អាវុធ មួយចំនួន ដែល​មាន​ភាព​អសកម្ម និង​អ្នកយក​តួនាទី​ធ្វើ​ស្រែ​លើ​ខ្នង​រាស្ត្រ ត្រូវ​កែប្រែ​ឥរិយាបថ របស់​ខ្លួន​និង​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្មភាព​មិន​ប្រកតី​មួយចំនួន​ដែល​ធ្លាប់​ប្រព្រឹត្ត​កន្លង​មក ប្រយោជន៍​គឺ​ដើម្បី​រួមគ្នា​លប់បំបាត់​រាល់​អំពើរ​ពុករលួយ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​ជុំវិញ​ករណី​នេះ អង្គរ​ថែមស៍​មិន​អាច​ទំនាក់ទំន​ង​លោក ព្រីម សាលី ប្រធាន​មន្ទីរ​ពន្ធ​ពន្ធដា​ខេត្តបន្ទាយមានជ័យ សុំ​ការបំភ្លឺ​បានទេ តាម​ទូរ​សព្ទ័​លេខ 012751818 ទាក់ទង​មិនបាន​។ អង្គភាព​សារពត៌មាន​អង្គរ​ថែមស៍ រង់ចាំ​ការបកស្រាយ​ពី​លោក ព្រីម សាលី ដោយ​ក្តី​សោមនស្ស ៕​
download23

មតិយោបល់