ភ្នំពេញ៖ ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាល៤នាក់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីជិត៩យប់ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៤ នៅចំណុចខាងមុខមន្ទីរពេទ្យរុស្ស៊ី ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
https://i1272.photobucket.com/albums/y389/domneng/2014-06-20_095945_zps81bd14c4.png
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BK.4505 បើកបរដោយយុវជនម្នាក់ នឹងរួមដំណើរជាមួយប្រពន្ធនឹងកូន បើកតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ចំណែកភាគីម្ខាងទៀតបើកម៉ូតូម៉ាកហុងដាស្កូបពីពាក់ស្លាកលេខភ្នំពេញ 1AW.0278 បើកបរដោយយុវជនម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ខណៈមកដល់ចំណុចកើតហេតុម៉ូតូហុងដាឌ្រីមបត់ឆ្លងផ្លូវបានប៉ះជាមួយម៉ូតូស្កូតពី បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលទាំអស់គ្នា។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកចូលទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរខណ្ឌចំការមនវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយគ្នាជាក្រោយ៕
មតិយោបល់