ភ្នំពេញៈ ស្រ្តីម្នាក់ដែលជាកម្មការីនីកាត់ដេរបានយកក្រមាចង.ក សម្លាប់ខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតរហូតដល់ហើមស្អុយទើបដឹងដោយបន្សល់ទុកនូវសំបុត្រមួយច្បាប់សុំទោសម៉ែនិងបងៗព្រមទាំងលាប្តីជាទីស្រលាញ់
បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦និង១០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នៅចំណុចបន្ទប់ជួលលេខ១២ជាន់ទី២ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពពីនគរបាលបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់ឈ្មោះប៊ុនសុខាភេទស្រីអាយុ៣៣ឆ្នាំជាកម្មការីនីកាត់ដេរស្នាក់នៅកន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិរៀវឃុំមង់រៀវស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។
តាមប្រភពពីនគរបាលបានអោយដឹងថាស្ត្រីរងគ្រោះខាងលើត្រូវបានគេសង្ស័យថាបានយកក្រមាចង.ក ភ្ជាប់ទៅនឹងចំរឹងបង្អួចបន្ទប់ជួលរបស់ខ្លួនតាំងពីថ្ងៃសុក្រទី២៣ ខែសីហាមកម្ល៉េះលុះនៅព្រឹកថ្ងៃទី២៥ ខែសីហាដែលជាថ្ងៃអាទិត្យឈប់សំរាកហើយអ្នករស់នៅក្បែរខាងបានធុំក្លិនស្អុយក៏ទៅអើតមើលក្នុងបន្ទប់នោះស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះចងកសម្លាប់ខ្លួនទើបបង្កការភ្ញាក់ផ្អើលដល់នគរបាលជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុហើយរកឃើញសំបុត្រមួយច្បាប់ដែលមានខ្លឹមសារថា«អោយខ្ញុំសុំទោសម៉ែសុំទោសបងៗអគុណសំរាប់ក្តីស្រលាញ់អ្នកទាំងអស់គ្នាកូនស្រីម្នាក់នេះមិនល្អទេ»។
តាមប្រភពដដែលបានបន្តថានៅក្នុងសំបុត្រនោះក៍បន្ថែមទៀតថា«អោយអូនសុំទោសបងជាប្តីណាស់តែអូនទេដែរមិនល្អអោយអូនសុំទោសបើមានជាតិក្រោយពិតអូនសងបងវិញ»។
ក្រោយកើតហេតុបន្ទាប់ពីខាងជំនាញពិនិត្យរួចបានអោយដឹងថាស្ត្រីខាងលើនេះបានចងកធ្វើអត្តឃាតដោយខ្លួនឯង ទើបបប្រគល់សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារនិងប្តីដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើត៕
មតិយោបល់