ប្រធានក្រុមរបស់ ប៊ែលហ្សិក កីឡាករ Vincent Kompany បានអវត្តមានក្នុងការហ្វឹកហាត់ កាលពីថ្ងៃព្រហស្បត្តិ៍ ដោយសារតែបញ្ហារបួសក្រលៀន កំពុងតែធ្វើឲ្យកីឡាកររូបនេះភ័យខ្លាច ខណៈដែលប្រឈមមុខជាមួយនឹងរុស្ស៊ី នៅយប់ថ្ងៃទី ២២ ខែ មិថុនា។ បើតាមប្រភព វីគី ចុះផ្សាយនៅថ្ងៃនេះ ។
លោក Marc Wilmots ដែលជាគ្រូបង្វឹក្រុម ប៊ែលហ្សិក បានធ្វីតនៅលើធ្វិតទ័រថា ” Vincent Kompany បានហ្វឹកហាត់នៅថ្ងៃនេះ ក៏ប៉ុន្តែមានបញ្ហាត្រង់ក្រលៀនបន្តិច ហើយខាងគ្រូពេទ្យកំពុងយកចិត្តទុកដាក់ព្យាបាលត្រង់របួសរបស់គាត់ ឲ្យមានភាពប្រសើរឡើងវិញ” ។
ផ្ទុយមកវិញ ខាងប៊ែលហ្សិក ក៏មានដំណឹងល្អផងដែរ ទាក់ទងនឹង Eden Hazard បានត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពី របួសម្រាមជើង ក្នុងអំឡុងពេល ប៊ែលហ្សិក ឈ្នះ Algeria ទាំងប្រផិតប្រផើយ ដោយលទ្ធផល ២ – ១ ក្នុងការប្រកួតដំបូងរបស់ខ្លួន៕
មតិយោបល់