ប្រភពព័ត៌មាន វីគី ចុះផ្សាយនៅថ្ងៃទី ២០ ខែ មិថុនានេះបានឲ្យដឹងថា ទីក្រុង Orlando បានធ្វើការអះអាង ពួកគេបានពិភាក្សា ចុះកុងត្រាជាមួយនឹង តារាបាល់ទាត់ AC Milan កីឡាករ Kaka ឲ្យបានមុននឹងពួកគេលើក ពាន MLS នៅរដូវកាលក្រោយ។
ក្នុងអំឡុងពេលដែល Milan កំពុងក្រាញននៀល រក្សាទុកអតីត កីឡាករ ខ្សែបម្រើ Real Madrid នោះ សម្រាប់កុងត្រារបស់គាត់ក៏នឹងត្រូវបញ្ជប់នៅចុងឆ្នាំនេះ ហើយក៏ត្រូវតែចាកចេញដែរ ព្រោះថា ខ្លួនមិនអាចជួយឲ្យ Rossoneri លើកពាន ឬឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Champions League ។
ខាងក្លិប Orlando City Soccer Club បានថ្លែងថា “ក្លិបខ្លួនបានពិភ្សាជាមួយនឹង Kaka ហើយយើងកំពុងរងចាំ កិច្ចព្រមព្រៀងជាមួយនឹងអ្នកលេង ដោយ Kaka នឹងចូលរួម ជាមួយនឹង ក្លិប Orlando នៅខែ មករា ឆ្នាំ ២០១៥ ខាងមុខ ដែលជារដូវកាលដំបូងផងដែរ” ។ បញ្ហាកុងត្រាអាចឈានដល់ផ្លែផ្កា ឬយ៉ាងណានោះ នៅពេលនេះយើងមិនអាចអធិប្បាយបានទេ ដោយរងចាំដំណឹងបន្ថែម៕
មតិយោបល់