ព័ត៌មានជាតិ

Marouane Fellaini លេងឲ្យ​ក្រុម​ប៊ែលហ្សិក​នៅ World Cup សង្ឈឹម​ថា​ភ្លេច​ចំណុច​អាក្រក់នៅ​បិសាច​ក្រហម​

​កីឡាករ​សញ្ជាតិ​ប៊ែលហ្សិក លោក Marouane Fellaini ដែល​តាម​អតីត​អ្នកគ្រប់គ្រង David Moyes មកកាន់​ពហុ​កីឡដ្ឋាន Old Trafford កាលពី​ឆ្នាំ កន្លងទៅ ប៉ុន្តែ​បែរជា​ធ្លាក់​ទៅក្នុង​ជម្រៅ​នៃ​ភាពបរាជ័យ ។
Manchester-United-v-Crystal-Palace-Premier-League
​ខណៈ​ដែល​នៅ​ក្លិប​បិសាច​ក្រហម Marouane Fellaini បានបង្ហាញ​វត្ត​មាន​តែ ២១ ប្រកួត តែ​មិន​អាច​ស្វែងរក​គ្រាប់​បាល់​បាន​នោះឡើយ ។ ការបង្ហាញ​វត្តមាន​លេង​ដ៏​តិចតួច​នោះដែរ​ដោយសារតែ បញ្ហា​របួស កដៃ​។​
​កីឡាក​រវ័យ ២១ ឆ្នាំ រូបនេះ បាន​កុងត្រា​ជាមួយនឹង បិសាច​ក្រហម​រយៈពេល ៤ ឆ្នាំ ហើយ​ពេលនេះ កំពុង​រងចាំ​ពី​ការ​សំឡឹង​របស់ Louis van Gaal ឲ្យ​តម្លៃ​ខ្លួន មុនពេល​បើក​រដូវ​កាល​ថ្មី​។​

​កីឡាករ​រូបនេះ​បាន​ប្រាប់​ដល់​សារព័ត៌មាន ប៊ែល​ហ្សិ​កថា “​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា ក្លិប​របស់​ខ្ញុំ​បាន​ភ្លេច​កីឡាករ​ម្នាក់ នោះ​គឺ Marouane ” ។ កីឡាករ​នេះ​បន្តថា ខ្ញុំ​កុងត្រា​រយៈពេល ១ ឆ្នាំ ហើយ ប៉ុន្តែ​នៅទីនេះ មាន​រឿង​វិជ្ជមាន និង​អវិជ្ជមាន ដែល​វា​ដូច​ទៅ​នឹង​របួស​អាក្រក់ ដែល​កើតឡើង​ចំពោះ​ខ្ញុំ​។​ដោយឡែក​សម្រាប់​អ្នកចាត់ការ​ថ្មី​របស់​យើង​តើ​គាត់​នឹង​គិត​អ្វី​ចំពោះ​ខ្ញុំ ដែល​វា​នឹង​កើតឡើង​នៅ​រដូវ​កាល​បន្ទាប់ ហើយ​ពេល​នេះ​ដែរ​ខ្ញុំ​កំពុង​ផ្តោត​សំខាន់​ទៅលើ ក្រុម​របស់​ខ្លួន នៅ World Cup​។​ម្យ៉ាងវិញទៀត ការលេង​ឲ្យ​ក្រុម របស់​ខ្លួន​នៅ​ប្រេ​ស៊ីល សង្ឈឹមថា នឹង​ភ្លេច​រឿង​អាក្រក់​ទាំងឡាយ​នៅ​បិសាច​ក្រហម បើទោះបី​ពេលនេះ​ខ្លួន​មាន​អារម្មណ៍ល្អ​ជាមួយនឹង​ក្លិប​នេះ​ក៏​ដោយ ៕

មតិយោបល់