កណ្តាលៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ បានដូយរថយន្តបែនដឹកដីមិនប្រយ័ត្ន បណ្តាលឲ្យធ្លាក់បែនសង្កត់ស្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
សពជនរងគ្រោះមានឈ្មោះ សុខ វឿន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហើយរថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1943 បានខូចបណ្តូលដូយបែន ទើបជនរងគ្រោះលើកបែនខ្លួនឯងដើម្បីយកបណ្តូលដូយបែនទៅធ្វើ តែបែរជាសង្កត់ស្លាប់តែម្តង៕


មតិយោបល់