កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Apple បានប្រកាសប្រមូលដុំសាកថ្មដែលផលិតឡើងខុសបច្ចេកទេសយកចូលរោងចក្រវិញ។ ក្រោយពីការប្រមូលនោះបានប៉ុន្មានថ្ងៃ ក្រុមហ៊ុនជួសជុល iOS ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា ការប្រើដុំសាកថ្មក្លែងក្លាយបណ្ដាលឲ្យឆេះអ៊ីសេភ្លើង(IC)។
ក្រុមហ៊ុនមួយនេះបានបញ្ជាក់ថា ការប្រើដុំសាកថ្មក្លែងក្លាយ ឬមិនមែនជារបស់ក្រុមហ៊ុននោះ វាអាចធ្វើឲ្យឆេះ IC ភ្លើងរបស់ iPhone 5 ជាពិសេសគឺអាចធ្វើឲ្យ iPhone មិនដំណើរការតែម្ដង។ ក្រុមហ៊ុនជួលជុលមួយនេះបានជួបនូវបញ្ហានេះជាច្រើន ឬក៏កត់សម្គាល់បានថា ដុំសាកថ្មក្លែងក្លាយអាចធ្វើឲ្យ iPhone ខូច។
ពួកគេបានពន្យល់ថា ដុំសាកថ្មដែលមិនមែនជារបស់ក្រុមហ៊ុន Apple អាចនឹងមិនផ្ដល់ចរន្តឋេរទៅកាន់ថ្ម ដែលជាហេតុធ្វើឲ្យឆេះផ្នែកណាមួយរបស់ IC។ ក្រោយពីឆេះផ្នែកណាមួយហើយនោះ វានឹងបង្ហាញនៅត្រឹម ១ភាគរយប៉ុណ្ណោះនៅពេលដែលសាកថ្មលើកក្រោយ ហើយអាចឈានដល់ដំណាក់កាលរលត់តែម្ដង។
គួរបញ្ជាក់ផងដែរថា ទាំងក្រុមហ៊ុន Apple ទាំងក្រុមហ៊ុនជួលជុល ក៏ដូចជាជាងទូរស័ព្ទជាច្រើនបានស្នើឲ្យអ្នកប្រើប្រាស់ ប្រើរបស់ពិតពីក្រុមហ៊ុន កុំប្រើរបស់ក្លែងក្លាយ ព្រោះវាអាចមានហានិភ័យជាច្រើនកើតឡើង៕
មតិយោបល់