ប្រភពសន្តិសុខមួយបានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួជាអនាមិកថា ពួកតាលីបង់៣នាក់ ដែលប្រដាប់ដោយអាវធំអត្តឃាតជើងទម្របាញ់រ៉ុក្កែត ឬ RPG និងគ្រឿងសព្វាវុធនានា បាន វាយឆ្មក់លើមូលដ្ឋានក្រុមចម្រុះមួយនៅក្នុងទីក្រុងព្រំដែនតួខាម កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ នេះ។
ជនទាំងបីនាក់នេះត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ដោយនិយាយបន្ថែមថា អ្នកបើករថយន្តកាមីញ៉ុងម្នាក់ក៏បានរបួសផងដែរ នៅក្នុងការ ប្រយុទ្ធគ្នានេះ ។ ការស្លាប់ ឬរបួសនៅ ខាងភាគីកងកម្លាំងសន្តិសុខគេមិនបានដឹងទេ ។
បន្ទាប់ពីការវាយប្រហារអ្នកនាំពាក្យតាលីបង់ ដែលគេបានអះអាង លោក ហ្សាប៊ីហ៊ុលឡា មូចាហ៊ីដ (Zabihullah Mujahid) បានប្រកាសទ ទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ។
សាក្សីបាននិយាយថា កងកម្លាំងសន្តិសុខបានឡោមព័ទ្ធតំបន់នោះ សម្រាប់វិធានការបង្ការជាមុន។ភ្លាមៗបន្ទាប់ពីការវាយប្រហារផ្លូវជាតិហ្សាឡា ឡា បាដតួខាម ជាផ្លូវយ៉ាងសំខាន់មួយ សម្រាប់ក្បួនរថយន្តភ័ស្តុភារនិងការផ្គត់ផ្គង់របស់កងទ័ពក្នុងស្រុក និងបរទេសត្រូវបានគេរាំងខ្ទប់។សាក្សីម្នាក់បាន និយាយថា យ៉ាងហោចណាស់ការផ្ទុះ២លើកបានកើតឡើង ហើយរថយន្តកាមីញ៉ុងដឹកភ័ស្តុភារជាច្រើនគ្រឿងបានខូចខាតបន្ទាប់ពីការប្រយុទ្ធគ្នា។
មូលដ្ឋាននោះគឺជាបរិវេណមួយ ដែលនៅទីនោះរថយន្តរបស់កងកម្លាំងបរទេស និង រថយន្តកាមីញ៉ុងដឹកភ័ស្តុភារ និងគ្រឿងផ្គត់ផ្គង់ បានស្ថិតនៅទី នោះ។
កាលពីក្នុងខែកញ្ញា និងខែវិច្ឆិកា ឆ្នាំកន្លងទៅពួកតាលីបង់បានវាយប្រហារលើមូលដ្ឋាន ដដែល សម្លាប់កងកម្លាំងសន្តិសុខជាច្រើននាក់ ព្រមទាំងបំ ផ្លាញរថយន្តកាមីញ៉ុងជាង៨០គ្រឿង៕
មតិយោបល់