កាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅនេះ ទំព័រ សារព័ត៌មានលំដាប់ពិភពលោក CNN បានចុះផ្សាយ នៅលើទំព័រហ្វេសប៊ុកខ្លួនថា ” Thailand’s Angkor Wat is only no. 6 – so what’s the world’s top landmark?” ដែលមានន័យជាភាសាខ្មែរថា“ប្រាសាទអង្គរវត្តរបស់ថៃ ជាប់លេខ៦ ។ ដូច្នេះតើសម្បត្តិបេតិកភណ្ឌពិភពលោកណាជាប់លេខ១”? ក្រោយមក ក៏ដូរថា “Cambodia’s Angkor Wat is only no. 6 – so what’s the world’s top landmark?” ខណៈអ្នកលេងហ្វេសប៊ុកក្នុងស្រុកខ្មែរផ្ទុះកំហឹង។ ជាមួយនឹងការភាន់ច្រឡំនេះដែរ បានធ្វើឲ្យពលរដ្ឋកម្ពុជា និង ជាពិសេសអ្នកលេងហ្វេសប៊ុកផ្ទុះកំហឹង ប្រាវៗ ទៅលើទំព័រសារព័ត៌មាន CNN ដែលជាកំហុសមួយដ៏ធ្ងន់ធ្ងរ សឹងតែមិនអាចលើកលែងឲ្យបាន ។
បន្ទាប់ពីមានប្រតិកម្មជាច្រើនពីមហាជនកម្ពុជា និងបរទេសមួយចំនួនទៅនឹងការចុះផ្សាយ Facebook Page របស់ ទូរទស្សន៍ CNN ថា ប្រាសាទអង្គរវត្តជារបស់ថៃមក នៅពេលនេះ CNN បានចេញមុខសុំទោសកម្ពុជា ជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០១៤។អ្នកស្រី Ellana Lee អនុប្រធាន និងជានិពន្ធនាយកគ្រប់គ្រងប្រចាំអាស៊ី ប៉ាស៊ីហ្វិចរបស់ CNN បានធ្វើការសុំទោសចំពោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន តាមរយៈអ៊ីមេល ចំពោះកំហុសឆ្គង ដែលបានចុះផ្សាយខុស ថា ប្រាសាទអង្គវត្តរបស់ថៃ។
“យើងបានស៊ើបអង្កេតពីបញ្ហានោះហើយ។ វាកើតឡើងដោយសារកំហុសឆ្គង របស់អ្នកបញ្ជូល ហើយយើងបានកែសម្រួលវាភ្លាមៗផងដែរ អំឡុងពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ “។ នេះជាសំដីរបស់អ្នកស្រី Ellana Lee បានថ្លែងនៅក្នុងអ៊ីមេល។
អ្នកស្រីបានបន្តទៀតថា “តាងនាមឲ្យ CNN ខ្ញុំសូមអភ័យទោសនូវរាល់ការបំពាន និងភ័ន្តច្រឡំដែលកើត មានឡើង”។
គួរបញ្ជាក់ផងដែរថា Facebook Page របស់ CNN International បានចុះផ្សាយជាភាសាអង់គ្លេសថា ” Thailand’s Angkor Wat is only no. 6 – so what’s the world’s top landmark?” ដែលមានន័យជាភាសាខ្មែរថា“ប្រាសាទអង្គរវត្តរបស់ថៃ ជាប់លេខ៦” ប៉ុន្តែក្រោយមក៏បានកែមកជារបស់កម្ពុជាវិញ។
បើទោះ ជាសុំទោសមែនពិត តែមហាជនកម្ពុជា ជាពិសេសអ្នកលេងបណ្តាញសង្គមយក្សហ្វេសប៊ុក នៅតែបន្តផ្ទុះកំហឹង ជាមួយនឹង CNN ដោយគេយល់ឃើញថា ការសុំទោសតាមម៉េលបែបនេះ វាមិនសមនោះទេ ហាក់បីដូចជា ខ្សឹបសុំទោស ខណៈដែលខ្លួនផ្សាយ ពាសពេញពិភពលោក ទៅហើយនោះ ។ ដូច្នេះ ការសុំទោស ត្រូវតែធ្វើទៅតាមទម្រង់ ដែលខ្លួនបានធ្វើខុស ពោលគឺផ្សាយ ការសុំទោសរបស់ខ្លួនទៅកាន់ពិភពលោក យ៉ាងដូច្នោះដែរ ទើបពូកគេសុខចិត្ត។
នៅខាងក្រោមនេះដែរ ជាសម្តី អ្នកលេងហ្វេសប៊ុក ជះកំហឹងទៅលើ CNN ៖
https://i1272.photobucket.com/albums/y389/domneng/3D/AngkorvsCNN1_zpsa4ef4734.png
https://i1272.photobucket.com/albums/y389/domneng/3D/AngkorvsCNN3_zpsd7619ebe.png
https://i1272.photobucket.com/albums/y389/domneng/3D/AngkorvsCNN2_zps4052c8fc.png
https://i1272.photobucket.com/albums/y389/domneng/3D/AngkorvsCNN5_zpse2667191.png
https://i1272.photobucket.com/albums/y389/domneng/3D/AngkorvsCNN4_zps8f754c76.png
មតិយោបល់