តារាកំប្លែង ដ៏ល្បីល្បាញ ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN លោក ចែម ចាន់តារា ហៅនាយពែកមី ក្រោយល្បីឈ្មោះ ក្នុងពិភពសិល្បៈ ក៏លាន់ឭ ថាចាប់ផ្តើម វាយឬក ឆ្មើងឆ្មៃ ។
ចែម ចាន់តារា ហៅ នាយ ពែកមី ត្រូវបានគេស្គាល់ថា ជាតារាកំប្លែង ដែលមានប្រវត្តិជូរចត់ ទម្រាំមានថ្ងៃនេះ ដោយទទួលបានការគាំទ្រពីសំណាក់ ទស្សនិកជនទូទាំងប្រទេស ដែលគាំទ្រការសម្តែងនិងកំប្លែងរបស់លោក ។ ក៏ប៉ុន្តែ ច្រាសមកវិញ វាមិនខុសពីពាក្យចាស់លោកបានពោលថា “ដល់ត្រើយសើយគូថ” ឬ “ត្រកួនភ្លេចបឹង” ខណៈដែលកេរ្តិ៍ឈ្មោះ កាន់តែល្បី ស្រាប់តែ ល្បីថា “នាយ ពែកមី ដែលមានឬកពារ រួសរាយរាក់ទាក់នោះ ចាប់ផ្តើមវាយឬកបណ្តើរ ក្អែងក្អាង ជាមួយនឹងភាពល្បីល្បាញរបស់ខ្លួន” ។
ប្រភពដែលជិតស្និទ្ធនឹងលោក អ៊ិត សេដ្ឋា សូមមិនបញ្ចេញឈ្មោះ បានអធិប្បាយប្រាប់ ដំណឹងថា “នាយពែកមី ចាប់ផ្តើមវាយឬកឆ្មើងឆ្មៃ ជាមួយនឹងភាពល្បីល្បាញរបស់ខ្លួន ” ។ លោកបានបន្តទៀតថា ការវាយឬករបស់អ្នកសិល្បៈ វាជាចំណុចអវិជ្ជមានរបស់ខ្លួន ដែលប្រឈមនឹងការបាត់បង់ប្រជាប្រិយភាពវិញនោះទេ យើងត្រូវគិតថា ទស្សនិកជនជាអ្នកគាំទ្រយើង បើសិនជាយើងធ្វើឬកដាក់ទស្សនិកជន មួយក្នុងចំណោម ១០០ នាក់ ជាក់ណាស់ សម្តីគឹវែងជាងមាត់ ចឹងគួរគិតឡើងវិញ កុំអរសប្បាយ ក្អេងក្អាងនឹងភាពល្បីល្បាញនោះធ្វើអ្វី ។
ដោយឡែកសម្រាប់បុគ្គលិកម្នាក់នៅក្នុងបណ្តាញទូរទស្សន៍ CNC វិញសូមមិនបញ្ចេញឈ្មោះ ក៏មិនខុសពី ប្រភពខាងលើប៉ុន្មានដែរ ដោយនិយាយថា “នាយ ពែកមី រាល់ពេលចូលស្ទីតយ៉ូ ម្តងៗ វាយឬក ធ្វើពើយ ដាក់គាត់ និងអ្នកនៅកន្លែងធ្វើការ ដែលខុសពីនាយ គ្រឿន រួសរាយ រាក់ទាក់មិនឆ្មើងឆ្មៃ នេះបញ្ជាក់ថាគាត់កំពុងសប្បាយអរ ជាមួយនឹងភាពល្បីល្បាញរបស់ខ្លួន ដែលប្រាស់ចាកជាអ្នកសិល្បៈនិងភ្លេចសុភាសិត ងើយស្កក ឱនដាក់គ្រាប់” ។
បើទោះបីជាចំណុចខាងលើ ជាចំណុចអវិជ្ជមាន សម្រាប់ នាយ ពែកមី ក៏ប៉ុន្តែចំណុចវិជ្ជមានរបស់តារារូបនេះ យើងឃើញថា ក៏បានចូលរួម នឹងអំពើសម្បុរសធម៌ ជាច្រើន ដោយចូលរួមថតស្ពត ឲ្យមន្ទីរពេទ្យ គន្ធរបុប្ជា ដើម្បីរៃអង្គាសប្រាក់ ។
ទាក់ទងនឹងរឿងនេះដែរ យើងមិនអាច ទំនាក់ទនង ទៅកាន់តារារូបនេះបាននៅឡើយ តែស្វាគមន៍ ជានិច្ចរាល់ការចេញមុខបកស្រាយ ៕
មតិយោបល់