ព័ត៌មានជាតិ

មេ​ភូមិ​គោក​សំព័រ​ឈ្មោះ​កុល គួ​នលក់​ដី​ព្រៃ​ភ្នំ​រាប់រយ​ហិច​តា​របស់​រដ្ឋ

​ឧត្តរមានជ័យ​៖​លោក​មេ​ភូមិ​គោក​សំ​ព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​អន្លង់វែង ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​២៣០​គ្រួសារ​។​តាម​សម្តី​របស់​លោក​មេភូមិ​កុល គួន​ជា​មេភូមិ​បាន​ប្រាប់​អ្នក​ពត័មាន​អោយដឹងថា​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដីស្រែ​ចំការ​មាន​ចំនួន​៣០​គ្រួសារ ហើយ​អ្នក​ដែល​មាន​ដីស្រែ​ចំការ​១៩៧​គ្រួសារ​។​នៅ​ថ្ងៃ​ទី​២៨​ខែ​កុម្ភះ​ឆ្នាំ​២០១៥​នោះ ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ខឹងសម្បារ​នឹង​លោក​មេភូមិ​ឈ្មោះ​កុល គួ​ន​បាន​ឃុបឃិត​គ្នា​រួម​ជាមួយ​ឈ្មោះ​ហល់ សំបូរ និង​ឈ្មោះ​ឈិន ចាន់ ជា​ប៉ូលិស​នៅ​ស្នងការ​នគរបាល​ខេត្ត ទទួល​ផ្នែក​រង​សណ្តាប់ធ្នាប់​ចរាចរ​។​សុំ​បញ្ជាក់ ហ​ល់ សំបូរ ជា​ប្រជាពលរដ្ឋ​អ្នក​នៅ​ទីនោះ​មានឈ្មោះ​ដូច​ខាងលើ​នេះ បាន​លួច​លក់​ដី​របស់​រដ្ឋ​គឺ​ដី​ព្រៃ​និង​ភ្នំ​រាប់រយ​ហិច​តា​នាពេល​ថ្មីៗ​នេះ មេភូមិ​កុល គួ​ន​បាន​ចេញ​លិខិត​លក់​អោយ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ឆ្ងាយៗ​ដូចជា​មកពី​ស្រុក​កំពីង​ពួយ​ខេត្ត​បាត់ដំបង​និង​មក​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប​និង​ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទាយមានជ័យ​គិត​ជា​ផ្ទៃដី​ចំនួន​១៥៥​ហិច​តា កន្លែង​ខ្លះ​លក់បាន​១​ហិច​តា​៤៥០​ដុល្លា​ហើយ​កន្លែង​ខ្លះ​ទៀត​លក់​បាន​៥២០​ដុល្លា​ក្នុង​១​ហិច​តា​នោះ​។​ទង្វើ​របស់​លោក​មេភូមិ​កុល គួន បាន​អួតខ្លួន​ថា​ស្រឡាញ់​ប្រជាពលរដ្ឋ​ចំណែក​៣០​គ្រួសារ គាត់​ថា​គ្មាន​ដី​ធ្វើស្រែ​ចំការ​នោះ​ទេ​។​ហើយ​លោក​កុល គួន​មេ​ភូមិ​គាត់ គិតតែ​ផលប្រយោជន៏ ផ្ទាល់​ខ្លួន​គាត់ គឺ​អាត្មានិយម គ្មាន​គិត​ពី​ប្រជាពលរដ្ឋ​ក្រ​ខ្សត​នោះទេ តាម​ប្រភព​ពត័មាន​ពី​ប្រជាពលរដ្ឋ សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យដឹង​ថា​ព្រះតេ​ជ​គុណបុ័ន សា លួត​ប្រធាន​អង្ក​ការ​សង្ឃ​សហគម​ន៏​រុក្ខ​វ័ន បាន​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​យកមក​ធ្វើស្រែ​ចំការ​វិញ​ចំនួន​៥០០​ហិច​តា​។​លោក​មេភូមិ​កុល គួន​មិន​ដែល​បាន​ហៅ​ប្រជាពលរដ្ឋ​មក​ប្រជុំ​ប្រាប់ថា សង្ឃ​សហគមន៍​រុក្ខ វ័ន ប្រគល់​ដី​អោយ​ប្រជាពលរដ្ឋ​យើង​វិញ​នោះទេ​។​បែ​ជា​ឃុបឃិត​គ្នា​ដែល​មានឈ្មោះ​ដូច​ខាងលើ​យក​ដី​ដែល​សង្ឃ​សហគមន៍​រុក្ខ វ័ន​ប្រគល់​ឲ្យ​នោះ យកទៅ​លក់​ឲ្យ​អ្នក​មក​ពី​ខេត្ត​ឆ្ងាយៗ​ទៅវិញ​។​នេះហើយ​ទង្វើ​របស់​លោក​មេភូមិ​កុល គួន អួត​ខ្លួនឯង​ថា​ស្រឡាញ​ប្រជាពលរដ្ឋ​។​តាម​ប្រភព​ព័ត​មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​មិន​ត្រូវ​ឲ្យ​លោក​មេភូមិ​កុល គួន នេះ​ដឹកនាំ​ប្រជាពលរដ្ឋ​ទៀត​ទេ គឺ​គាត់​ជា​មនុស្ស​អគតិ​៕​
2015-03-03_074319

មតិយោបល់