ព័ត៌មានជាតិ

Edinson Cavani កំពុងតែ​បើក​ដៃ​ឲ្យ​ក្លិប បិសាច​ក្រហម​

​ខ្សែ​ប្រយុទ្ធ Paris St-Germain កីឡាករ Edinson Cavani កំពុងតែ​បើក​ដៃ​ឲ្យ​ក្លិប បិសាច​ក្រហម​។​
​អ្នកលេង​សញ្ជាតិ​អ៊ុយ​រ៉ូ​ហ្កាយ ត្រូវបាន​សារព័ត៌មាន វី​គី​ផ្សាយ​ថា ជាមួយនឹង​អ្នកគ្រប់គ្រង​ថ្មី​របស់​ក្លិប​បិសាច​ក្រហម លោក Louis van Gaal គឺ​មាន​គោលបំណង​ចង់បាន​កីឡាករ​រូបនេះ ដែល​ទំនង ខាង PSG មិន​ចង់​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​ថោក​នោះទេ ដោយ​ត្រូវ​លក់​ចេញ​ក្នុង​តម្លៃ​ខ្លួន​ថ្លៃ​កប់​ពពក​ហើយ​អ្នកលេង​គឺ​ត្រូវតែ​បន្ត​លេង ឲ្យ PSG ដដែល បើសិនជា បិសាច​ក្រហម​មិន​ព្រម​។​

Cavani បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថា “​អ្វី​ទាំងអស់​ដែល​កើតឡើង​ក្នុង​ពិភព​បាល់ទាត់​ពេលខ្លះ អ្នក​មិន​ដឹង​នោះទេ ។ លោក​បាន​បន្តថា នៅ​ថ្ងៃនេះ​អ្នក​កំពុង​លេងឲ្យ​ក្រុមមួយ តែ​ថ្ងៃ​បន្ទាប់​អ្នក​អាច​នឹង​ទៅ​លេងឲ្យ​ក្រុម​ផ្សេង​” ។​

​កីឡាក​រវ័យ ២៧ ឆ្នាំ រូបនេះ​បាន​ចូលរួម​លេងឲ្យ PSG កាលពី​ខែ កក្កដា ក្នុង​តម្លៃ​ខ្លួន ៦៤,៥ លាន​អឺរ៉ូ ដោយ​កុងត្រា​រយៈពេល ៥ ឆ្នាំ ។ បច្ចុប្បន្ន Cavani កំពុង​លេងឲ្យ​ជាតិ​ខ្លួន នៅ ប្រេ​ស៊ីល ៕

luis-suarez-edinson-cavani-uruguay_3148922

មតិយោបល់