ព័ត៌មានជាតិ

ម៉ូតូ​ពី​រគ្រឿងព្រលះគ្នា​​នៅ​ចំណុច​មុខ​ភោជនីយដ្ធាន ណា​រី​ភ្នំ​មាស ធ្វើ​ឲ្យ​​បុរស​ម្នាក់​រងរបួស់​ធ្ងន់ធ្ង​រ​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ត្រូវ​គេ​ដឹង​តាម​រថយន្ត​សាមុយ​យកទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ភ្លាមៗ ខណៈ​ដែល​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ស្រប​ទិស​ហើយក៏​មក​បុក​គ្នា​ជាមួយ ម៉ូតូ​មួយ​គ្រឿង​ទៀត យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង ១២ និង​២០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​២៤ ខែ មិថុនា​ឆ្នាំ ២០១៤ នៅ​ចំណុច​មុខ​ភោជនីយដ្ធាន ណា​រី​ភ្នំ​មាស​ក្នុង​សង្កាត់ តាម​បណ្តោយ​ផ្លូវ ៤៨៨ ផ្សារ​ដើមថ្កូវ ខណ្ឌ ចំការមន​។
https://i1272.photobucket.com/albums/y389/domneng/3%20lady/2014-06-24_100615_zps24883cb9.png
​ប្រភព​ព័ត៏មាន​នៅ​កន្លែ​ង​កើតហេតុ​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ ម៉ូតូ​មួយ​គ្រឿង ម៉ាក ហុងដា អា​យខន ពណ៌ ផ្កាឈូក​លា​យស ពាក​ស្លាក​លេខ ភ្នំពេញ 1Y-3873 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ទើបតែ​ចេញ​មកពី​ក្នុង ភោជនីយដ្ធាន ណា​រី​ភ្នំ​មាស ដោយ​បាន​ជិះ​បញ្ច្រាស​ផ្លូវ​ពី​លិច​ទៅ​កើត ស្រាប់តែ​ខណៈនោះ​ក៏​មិន​មាន​ម៉ូតូ​មួយ គ្រឿង​ទៀត ម៉ាក ហុងដា គុប​ជ្រុង ពណ៌ ទឹកប៊ិច មិន​មាន​ស្លាក​លេខ ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៤៨៨ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក៏​ធ្វើឲ្យ​ម៉ូតូ​ទាំង​ពីរ​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ ហុងដា​គុប​ជ្រុង រងរបួស​ធ្ងន់ធ្ងរ ហើយ​ចំណែក​ម្ចាស់​ម៉ូ​តួ ហុងដា អា​យខន​ក៏​រងរបួស​រលាត់​ដៃរ​លាត់​ជើង​ស្រា​ល់ ផងដែរ ។

​បន្ទាប់ពី​កើតហេតុ​សមតក្ថចិក្ច​បាន​ចុះ​វាស់វែង យក​ម៉ូតូ ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ខណ្ឌ ចំការ មន រងចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ នា​ពេល​ក្រោយ ។ សមត្ថកិច្ច​ក៏​បានឲ្យ​ដឹង​ដែល​ថា​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​ការធ្វើដំណើរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុងប្រយត្ន័​ទើបបាន​ជា​បង្កជា​គ្រោះថ្នាក់​ចរាច​រណ៏បែ​ប​នេះ​៕​

មតិយោបល់