ព័ត៌មានជាតិ

អ្នកស្រុក​រដ្ឋ​ម៉ា​តា​ណា​ប្រើ Google Earth ចាប់​រូបភាព UFO ឃើញ​ក្បាល Alien

Google Earth ចាប់​បាន​រូបភាព UFO ជាមួយនឹង​ក្បាល មនុស្ស​ភព​ក្រៅ ឬ Alien នៅលើ​យានយន្ត UFO ។ នេះ​បើ​តាម​ការចុះផ្សាយ​ពី​សារព័ត៌មាន មេ​ត្រូ ។​
ufo
​អ្វី​ដែល​បាន​បង្ហាញ​ខាងលើ គឺ UFO ដែល​ចាប់បាន​ដោយ Google Earth នឹង​បង្ហាញ​ដោយ លោក Scott Waring ដោយ​បាន​បង្ហោះ​វិដេអូ​ឃ្លិ​ប​នេះ កាលពី​សប្តាហ៍​មុន នឹង​ជឿជាក់ថា​នេះ​ជា Alien ចុងក្រោយ​បំផុត​។​
​លោក Waring បាន​ចាប់​រូបភាព UFO និង Alien នៅ​លើ​មេឃ ក្នុង រដ្ឋ Montana រួច​ផលិត​វិដេអូ ៦ នាទី​ដើម្បី​បង្ហាញ​ពី​វិធី​មើល Alien ។​

​ជាមួយនឹង​វីដេអូ​នេះដែរ អ្នកស្រុក​នៅ​កោះ​តៃវ៉ាន់ បាន​និយាយថា “​ពេល​ដែល​ខ្ញុំ​ខំ​មើល និង​ព្យាយាម​មើល​ឲ្យ​កៀក តាមរយៈ Google Earth នោះ វា​មិនមែន​ជា UFO ធម្មតា​នោះ​ទេ ” ។​ប្រភព​នេះ​បន្តថា អ្នក​អាច​ឃើញ ក្បាល​ពណ៌​ប្រផេះ​របស់ មនុស្ស​ភព​ក្រៅ នៅលើ​យាន UFO ។​
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

មតិយោបល់