ព័ត៌មានជាតិ

Foxconn ជួល​កម្មករ​បន្ថែម ១០​ម៉ឺន​នាក់ ដើម្បី​ផលិត iPhone 6 តាម​ការកំណត់​

​រោងចក្រ​ដែលជា​ដៃគូរ​ធំ​របស់ Apple បាន​ជួល​កម្មករ​បន្ថែម​ប្រមាណ​ជា ១០​ម៉ឺន​នាក់ ដើម្បី​ចាប់ផ្ដើម​ផលិត iPhone 6 ខណៈពេល​ដែល​ក្រុមហ៊ុន​ដែល​ជា​ដៃគូរ​ផ្សេង​ទៀត​បង្កើនល្បឿន​ចង្វាក​ផលិតកម្ម​ដែរ​។​

iphone6partleaks

Foxconn ត្រូវបាន​គេ​ដឹង​កាលពី​ថ្មីៗ​នេះ​ថា បាន​ជួល​កម្មករ​ថ្មី​បន្ថែម ១០០.០០០​នាក់ ដើម្បី​ជួយ​ក្នុង​ការផលិត iPhone 6 ដែល​ព័ត៌មាន​នេះ​ត្រូវបាន​រាយការណ៍​ដោយ​សារព័ត៌មាន​តៃវ៉ាន់ Economic Daily News​។​

​ចំណែក​ក្រុមហ៊ុន Pegatron ដែល​ជា​ដៃគូរ​មួយ ទទួលបន្ទុក​ផលិត iPhone 6 ដែរនោះ បាន​នឹង​កំពុង​តែ​បង្កើត​ល្បឿន​នៃ​ការផលិត ហើយ​បើ​តាម​ការបញ្ជាក់​ពី​ប្រភព​ខាងលើ Pegatron មាន​ចំណែក​ក្នុង​ការផលិត iPhone 6 ចំនួន ៣០​ភាគរយ​។​

​មូលហេតុ​ដែល Foxconn ជួល​កម្មករ​បន្ថែម ដោយសារ​តែ​ក្រុមហ៊ុន​មួយ​នេះ ខ្លាច​មិន​អាច​ផលិត iPhone 6 តាម​ការ​កំណត់​បាន ដូច្នេះហើយ​ទើប​ជួល​បុគ្គលិក​បន្ថែម ជាពិសេស​គឺ​ការផលិត​ត្រូវបាន​គេ​ដឹងថា ពិបាក​ជាង iPhone ម៉ូ​ដែល​មុនៗ​៕​

មតិយោបល់